ម៉ូតូហុងដាឌ្រីមពន្លះជាមួយរថយន្តត្រង់ចំណុចផ្លូវបំបែកជាបួបបណ្តាលឲ្យយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត និងម៉ូតូប៉ះគ្នានៅចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យ យុវជនខ្មែរឥស្លាមម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបនិងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៦ខែមករាឆ្នាំ២០២០ ចំនុចផ្លូវលេខ១៩៣ កែងនិងផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះអ៊ី ស្មាអែល អាយុ១៦ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មានស្រុកកំណើតនៅភូមិវិហាសំបូ ឃុំរកាពុកប្រាំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ចំណែកអ្នកអ្នករងរបួសធ្ងន់នៅមិនទាន់ស្គាល់អត្តសញ្ញាណ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបសនឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ បើកម៉ូតូម៉ាកហុងដាឌ្រីម សង់ស៊េរីឆ្នាំ ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AU 8514 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៨៨ ក្នុងទិសដៅពី
ជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនបានប៉ះជាមួយរថយន្តម៉ាក៏ហ៊ីយ៉ាន់ដាយ ស៊េរីទំនើបំ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-8350 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៣ក្នុងទិសដៅពីកើតទៅលិចបណ្តោលឲ្យយុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកម្នាក់ទៀត
រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print