សិល្បកររាប់សិបនាក់បានឱកាសសម្តែងក្នុងភាពយន្តភាគពីរគឺរឿង”ទាសករលុយ” និង “មរតកកម្ម”

ចែករំលែក៖

ភ្នំពេញ៖​ សិល្បករជាច្រើនបានបង្ហាញអារម្មណ៍រីករាយក្រោយពីទទួលបានឱកាស និងលេចមុខក្នុងការរួមគ្នាថតភាពយន្តភាគ ២រឿងរួមគ្នាគឺរឿង”ទាសករលុយ” និង “មរតកកម្ម”ដែលគេដឹងថាជាការផលិតរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករានេះក្នុងពិធីក្រុងពាលីចេញថតភាពយន្តថ្មីទាំងនេះក្រោមវត្តមានផលិតករនិងក្រុមការងារផលិតភាពយន្ត។
​ភាពយន្តរឿង”មរតកកម្ម” នឹងត្រូវសម្តែងតួអង្គឯកដោយ លោកណាខុន កញ្ញាប៉ុប រចនា ជាតួឯក ក្នុងនោះក៏ឃើញ មានលោកមឿន ឯកសុធារិទ្ឋផងដែរ។ ចំពោះភាពយន្តទី២ មានចំណងជើងថា «ទាសករលុយ» សម្តែងដោយ លោកបញ្ញា សិដ្ឋិ លោក ជា លៀងឈេ កញ្ញា ណាក់ ស្រីណា លោកចន កញ្ញាស៊ីស៊ី អ្នកនាងប៉េង ប៉ោង កញ្ញាវ៉ាន់លីលី ញឹមចាន់ថនជាដើម។
ថ្លែងដោយការពេញចិត្តខ្លាំងសិល្បករទាំងអស់បានបង្ហាញអារម្មណ៍រីករាយខ្លាំងក្រោយពីទទួលបានឱកាសសម្តែងភាពយន្តថ្មី ខណៈទូរទស្សន៍មួយនេះត្រូវបានទទួលស្គាល់ថាមានការយកចិត្តទុកដាក់ខ្លាំងលើសិល្បករគ្រប់វ័យ ទាំងល្បីឈ្មោះ និងទើបនឹងប្រឡូក។ ប្រភពលើកឡើងដែរថា សិល្បករក៏ពេញចិត្ត និងការទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធជាមួយក្រុមការងារផលិតទាំងខ្មែរ និងជនជាតិថៃ ដែលទំនាក់ទំនងដូចជាបងប្អូនដូចច្នេះដែរ។
បើតាមលោកហួង តារាមុន្នីប្រធានផ្នែកផលិតកម្មវិធី ស្ថានីយ៍ទូរទស្សន៏ប៉ុស្តី៍លេខ៥ បានអោយដឹងថា នេះជាស្នាដៃប្រមាណជាង២០រឿងមកហើយដែល ស្ថានីយ៍យើងរៀបចំកសាងភាពយន្តនេះឡើង។ ដើមឆ្នាំ២០២០នេះ ទូរទស្សន៍ ក្រងពលីរឿង២តែម្តងដើម្បីអោយប្លែកខណៈក្រុមការងារផលិត និងឧបករណ៍មានគ្រប់គ្រាន់។ លោកថាជាទូទៅក្នុងមួយឆ្នាំក្រុមការងារធ្វើការផលិតប្រមាណ៦រឿង ខណៈមានផលិតកម្មជាដៃគូក៏មានមួយចំនួន ដូចនេះសិល្បករជាច្រើនមានឱកាសបង្ហាញស្នាដៃ។ ខាងទូរទស្សន៍យើងមិនបានប្រកាន់បក្សពួក ដាក់តួសម្តែងជាតួគ្នាឯងនោះទេ ។ ខាងយើងផ្តល់ឱកាសដល់គ្រប់តារាថ្មីចាស់ទាំងអស់ដែលមិនទាន់ថតអោយយើង អាចមកទំនាក់ទំនងជាមួយខាងយើង ហើយយើងមានគណៈកម្មាការជ្រើសរើសតួប្រសិនបើគាត់មានសមត្ថភាពល្អពិតប្រាកដ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print