សមត្ថកិច្ច​ថៃចាប់ក្រុមជនជួញដូរគ្រឿងញៀន​៧នាក់ ជាមួយថ្នាំញៀនជាងមួយតោន

ចែករំលែក៖

​កាលពីថ្ងៃទី​១៧ខែកក្កដា កម្លាំងប៉ូលិសថៃ ចាប់បានក្រុមជួញដូរគ្រឿងញៀន៧នាក់​ ហើយរឹបអូសបានគ្រឿងញឿន​ជាង​៦សែនគ្រាប់ និងកញ្ឆាជាង​១តោន ។​ការចាប់ខ្លួនធ្វើឡើងនៅក្នុងខេត្ត​ ឡប បូរី(Lop Buri)។

ប៉ូលិសថៃបានឲ្យដឹងថា មុនពេលឃាត់ខ្លួននោះ ប៉ូលិសបានរកឃើញថ្នាំញៀនមេតំហ្វេតាមីន ចំនួន៤សែនគ្រាប់ នៅលើយានយន្ដរបស់ជនសង័្សយ Rachot Prinyapas នៅលើចំណតរថយន្ដ ក្នុងខេត្ត Lop Buri ។ បន្ទាប់ពីឃាត់ខ្លួនជនសង័្សយខាងលើនេះ នាំទៅសាកសួររួចហើយ ប៉ូលិសបានបន្ដចុះទៅឃាត់ខ្លួនបក្ខពួក២នាក់បន្ថែមទៀត នៅក្នុងស្រុក Songkhla ខេត្ត Krabi ។

លោកឧត្ដមសេនីយ៍ Wissanu ស្នងការប៉ូលិសខេត្ត Krabi បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ រួមមាន ទី១-ឈ្មោះ Rachot Prinyapas ទី២-ឈ្មោះ Takae Wiboonphan និងទី៣-ឈ្មោះ Rak Khimhan ។

លោកឧត្ដមសេនីយ៍ បានបញ្ជាក់ថា ការចាប់ខ្លួនជនសង័្សយ ឈ្មោះ Takae Wiboonphan និងឈ្មោះ Rak Khimhan ប៉ូលិសក៏បានដកហូតគ្រឿងញៀនបន្ថែមទៀត ចំនួន១សែនគ្រាប់។ ក្រោយពេលឃាត់ខ្លួននោះ អាជ្ញាធរថៃ ក៏បានរឹបអូសទ្រព្យសម្បត្ដិរបស់ពួកគេ មានតម្លៃជាង៥លានបាត (ប្រាក់ថៃ) ដោយសង័្សយថា ទ្រព្យសម្បត្ដិទាំងនោះ បានមកពីជំនួញគ្រឿងញៀននេះ។

លោកឧត្ដមសេនីយ៍ បានបន្ដថា នៅក្នុងប្រតិបត្ដិការលើកទី៣ ប៉ូលិសបានឃាត់ខ្លួនមនុស្ស ២នាក់ទៀត រួមមាន ឈ្មោះ Sarawut Thongthirat និង Bamrung Chantharangsi ដោយរឹបអូសបានកញ្ឆា ចំនួន ១១០០គីឡូក្រាម ផងដែរ។ ការឃាត់ខ្លួនពួកគេនេះ បានធ្វើឡើង នៅតាមផ្លូវ Liang Muang ស្ថិតក្នុងស្រុក Muang ខេត្ត Udon Thani ។

កញ្ជាទាំងនេះ ត្រូវគេរត់ពន្ធចេញពីខេត្ត Nong Khai ឆ្ពោះទៅកាន់ខេត្តភាគខាងត្បូង។ បន្ទាប់មក ប៉ូលិសបានឃាត់ខ្លួនមនុស្ស២នាក់បន្ដទៀត ពាក់ព័ន្ធនឹងករណីនេះ។ ក្រោយពេលបង្ក្រាបរួច ប៉ូលិសនឹងប្រគល់កញ្ឆា និងវត្ថុតាងផ្សេងៗទៀត ទៅឲ្យក្រសួងសុខាភិបាលសាធារណៈថៃ ដើម្បីកម្ចេចចោល៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print