ភ្នំពេញ៖ ត្រូន១គ្រឿង ត្រូវបានគេឃើញធ្លាក់នៅចំណុចភូមិស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ជាចំងល់ផងដែរ មិនដឹងមកពីណា,។ ព្រឹកនេះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ខាងកំលាំងជំនាញជាតិផ្ទុះអង្គភាពសុីម៉ាក់ ចុះពិនិត្យមើលត្រូន ដែលធ្លាក់នៅកោះកុង នោះ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) Cambodian Mine Action Centre(CMAC)។
លោ ហេង រតនា បានបញ្ជាក់ថា៖ នៅសៅរ៍ទី១៨ ខែមករា ឆ្នាំ២០២០នេះ កំលាំងជំនាញជាតិផ្ទុះអង្គភាពសុីម៉ាក់ បានសហការជាមួយកំលាំងកងយោធពលខេមរភូមិន្ទបានពិនិត្យសុវត្ថិភាព ត្រូនខ្នាតធំដែលធ្លាក់នៅខេត្តកោះកុង! សូមបញ្ជាក់ថា នេះជាប្រភេទត្រូនខ្នាតធំ ដែលចុះចតប្រេីឆ័ត្រយោង!..៕
...
ដោយ៖ សុខ ខេមរា