ក្រុម​ក្មេង​ស្ទាវ​ ប្រដាប់​ដោយ​ដាវ​គ្រប់​ដៃ​ ចូល​កាប់​ ក្នុងផ្ទះ​ Honey​ Milk​ លក់​ទឹក​ភេសជ្ជ​:​ របួសធ្ងន់​ម្នាក់​ ខ្ទេច​ម៉ូ​តូ​៤​គ្រឿង​

ចែករំលែក៖

12509875_1023212284367876_110211772421273205_n

ភ្នំពេញ​៖ ក្រុម​ក្មេង​ស្ទាវ​ មួយ​ក្រុម​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​គ្រប់​ដៃ​ បាន​ចូល​កាប់​ ក្នុងផ្ទះ​ Honey​ Milk’​លក់​ទឹក​ភេសជ្ជ​:​ បណ្ត​ល​អោយ​រង​របួសធ្ងន់​ម្នាក់​ និង​ខ្ទេច​ម៉ូតូ​៤​គ្រឿង​ ទាំងស្រុង​ ។

image3 (1)

កាលពី​វេលា​ម៉ោង​៣ ​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅផ្ទះ​ល្វែង​លេខ​ B26​ លក់​ភេសជ្ជ​:​ យ៉ីហោ​ Honey​ Milk’s​ តាម​ផ្លូវ​បេតុង​ ខាងកើត​ជាប់​របង​វិទ្យាល័យ​ជម្ពូ​វ័ន​ ភូមិ​ព្រៃ​ព្រីង​ត្បូង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ហើយ​ក្រុម​បង្ក​បាន​រតគេច​គេច​អស់​ ។​

​ជន​រង​គ្រោះ​ រង​របួសធ្ងន់​ ឈ្មោះ​ អ៊ូ​ សុខ​ហេង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ ជា​និស្សិត​ ត្រូវជា​កូន​ម្ចាស់ផ្ទះ​ កើតហេតុ​ខាងលើ​ ។​ ក្រៅពី​ រង​របួស​ មាន​ម៉ូតូ​ចំនួន​៤​គ្រឿង​ ទទួល​រង​ការ​ខូចខាត​ បាក់​ បែក​ និង​ដាច់​ស្លាក​លេខ​បាត់​ :​ ទី​១-​ ម៉ូ​តូ​ម៉ាក​ ហុងដា​ សេ​១២៥​ សេរី​២០១៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CL-0748​ បែក​កុង​ទ័​រ​ ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ។​ ទី​២-​ ម៉ូតូ​ម៉ាក​ ហុងដា​ សេ​១២៥​ សេរី​២០១៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1EF-5012​ មាន​ម្ចាស់​ឈ្មោះ​ ហ៊ួ​រ​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ សិស្សសាលា​ រស់នៅ​ភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោម​ចៅ​ (​ ម៉ូតូ​ត្រូវ​បាន​ជនល្មើស​ កាប់​យក​ស្លាក​លេខ​ទៅ​បាត់​ និង​បែក​កុង​ទ័​រ​ )​ ។​ ទី​៣-​ ម៉ូតូ​ម៉ាក​ ហុងដា​ សេ​១១០​ សេរី​២០១២​ ប៊ិ​ច​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BT-5518​ ជា​ម៉ូតូ​ របស់​ម្ចាស់​ឈ្មោះ​ អេ​ង​ សុខ​ណា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​សិស្សសាលា​ រស់នៅ​ភូមិ​អង្គ​កែវ​ សង្កាត់​ចោម​ចៅ​ (​ ម៉ូតូ​ត្រូវ​បាន​ជនល្មើស​ កាប់​យក​ស្លាក​លេខ​ទៅ​បាត់​ និង​បែក​កុង​ទ័​រ​ )​ ។​ ទី​៤-​ ម៉ូតូ​ម៉ាក​ ស្កុប​ពី​ ពណ៌​ស​ លាយ​ផ្កាឈូក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AX-2418​ មាន​ម្ចាស់​ឈ្មោះ​ ម៉ិល​ យ៉ុ​ង​វ៉ា​ន់​សាក់​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​សិស្សសាលា​ រស់នៅ​ភូមិ​ព្រៃ​ព្រីង​ជើង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ម្ចាស់​ម៉ូតូ​ទាំង​៣​គ្រឿង​ខាងលើ​ ជា​ភ្ញៀវ​ ចូល​ហូប​ភេសជ្ជ​:​នៅ​ផ្ទ​កើតហេតុ​ ពុំ​មាន​រង​របួស​ បន្ទាប់​ពី​រត់គេច​ផុត​ពី​ផ្លែដាវ​ ក្រុម​ក្មេង​ស្ទាវ​ ។​

​តាម​សម្តី​ បងប្រុស​ របស់​ជន​រង​គ្រោះ​ ជា​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ផ្ទះ​របស់​គាត់​មាន​ភ្ញៀវ​ចូល​ហូប​ ៦​ទៅ​៧​នាក់​ ចំណែក​ ជន​រង​គ្រោះ​ ត្រូវជា​ប្អូនបង្កើត​ កំពុង​អង្គុយ​ លាយ​ម្សៅ​ សម្រាប់​ធ្វើ​នំ​ លក់​ ខាងក្រោយ​ កន្លែង​ចង្ក្រាន​បាយ​ ហើយ​នៅ​វេលា​ខាងលើ​ ស្រាប់តែ​មាន​ ក្មេង​ស្ទាវ​មួយ​ក្រុម​ ជាង​១០​នាក់​ ជិះ​ម៉ូតូ​ ចំនួន​៧​គ្រឿង​ មក​ឈប់​ពី​ខាង​មុខ​ផ្ទះ​ ប្រដាប់​ទៅ​ដាវ​សាំ​ម៉ូ​រ៉ៃ​ កាន់​នឹង​ដៃ​ ដើរ​ចូល​ទៅ​ កាប់​ប្រហារ​ ជន​រង​គ្រោះ​ ដែល​កំពុង​ អង្គុយ​លាយ​ម្សៅ​ ជាមួយ​ម្តាយ​ បង្ក​ឱ្យ​ផ្អើល​ពេញ​ផ្ទះ​ ធ្វើ​ឱ្យ​ភ្ញៀវ​ រត់គេច​ជាន់​ជើង​គ្នា​ ហើយ​ក្រុម​ជនល្មើស​ទាំងនោះ​ កាប់​ វាយ​ទៅ​លើ​ម៉ូ​តូ​ និង​កាប់​យក​ស្លាក​លេខ​ ម៉ូ​តូ​២​គ្រឿង​ ហើយ​នាំ​គ្នា​ ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​អ​សល់​ ។​ ក្នុង​ ហេតុ​ការ​ខាងលើ​ បណ្តាល​ឱ្យ​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​រង​របួសធ្ងន់​ ម៉ូ​តូ​៤​គ្រឿង​រង​ការ​ខូចខាត​ ។​ ក្រោយ​កើតហេតុ​ភ្លាមៗ​ ជន​រង​គ្រោះ​ របួសធ្ងន់​ត្រូវ​បាន​ ម្តាយ​ នាំ​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ជម្ពូ​វ័ន​ ក្បែរ​កន្លែង​កើតហេតុ​ ។​

​បើ​តាម​ ជន​រង​គ្រោះ​ ជា​ភ្ញៀវ​ រត់​រួច​ពី​ផ្លែដាវ​ ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​ បានឱ្យ​ដឹង​ថា​ ពួក​ខ្លួន​មិន​ដែល​ស្គាល់​ ក្រុម​ជន​ទាំងនោះ​ទេ​ ហើយ​ក៏​មិនដឹង​ថា​ ពួក​គេ​នៅ​ទីណា​ដែរ​ ខណ​:​ដែល​អង្គុយ​ ហូប​ទឹក​សុខៗ​ មិនដឹង​ខ្លួន​ ស្រាប់តែ​ ជនល្មើស​ទាំងនោះ​ កាន់​ដាវ​នឹង​ដៃ​ ចូល​មក​កាប់​ ទាំង​ម្ចាស់ផ្ទះ​ ទាំង​សម្ភារ​:​ បង្ក​ឱ្យ​ភិតភ័យ​ នាំ​គ្នា​រត់គេច​យក​តែ​អាយុជីវិត​ ។​

​ក្រោយ​កើតហេតុ​ ទើប​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ មក​ប្តឹង​នគរបាល​ប៉ុ​ស្តិ៍​ចោម​ចៅ​ ឱ្យ​ជួយ​អន្តរាគមន៍​ និង​ដាក់​បណ្តឹង​ ឱ្យ​ជួយ​ស្រាវជ្រាវ​ ៕​

image1 (1)

image4 (1)

image2 (1)

...

ដោយ៖ សុខា​សែន​ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print