នារី​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស​ RX350​ ធ្លាក់​ការដ្ឋាន​ផ្លូវ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​

ចែករំលែក៖

12509875_1023212284367876_110211772421273205_n

​ភ្នំពេញ​៖​ នារី​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់​បើករថយន្ត​ម៉ាក​ ឡិច​ស៊ី​ស​ RX350​ មួយ​គ្រឿង​បត់​ស្ដាំ​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ ធ្លាក់​ចូល​ក្នុង​ការ​រណ្តៅ​ ដ្ឋា​ន​ផ្លូវ​រង​ការ​ខូចខាត​ សំណាងល្អ​មិន​បណ្ដាល​អោយ​អ្នក​បើករថយន្ដរ​ងរ​បួស​ ឬ​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​។​

IMG-20160106-WA0000

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​នឹង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវ​លេខ​៧០​ កែង​នឹង​ផ្លូវ​លេខ​5K​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​។​

​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​នារី​វ័យក្មេង​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ា់ក​ ឡិច​ស៊ី​ស​ RX350​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Z-5767​ បើកបរ​ដោយ​នារី​វ័យ​ប្រហែល​ជាង​20​ឆ្នាំ​ ម្នាក់​ បើករថយន្ត​តាម​បណ្តោយ​ផ្លូវ​លេខ​៧០​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ស្ដាំ​មិន​បាន​មើល​មុខ​ក៏​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ការដ្ឋាន​សាងសង់​ផ្លូវ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រថយន្ត​ សំណាងល្អ​អ្នកបើកបរ​មិន​មាន​រង​របួស​ និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ ។​

​ក្រោយមក​ម្ចាស់​រថយន្ត​បាន​ទំនាក់ទំនង​ទៅ​រថយន្ត​ស្ទូច​ ឱ្យមក​ស្ទូច​យក​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង​ ហើយ​សមត្ថកិច្ច​ក៏​មិន​បាន​ហាមឃាត់​អ្វី​នោះ​ទេ​ ដោយសារ​តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ឬ​សម្បត្តិ​សារ​ធារ​ណៈ​៕​

IMG-20160106-WA0003

IMG-20160106-WA0001

IMG-20160106-WA0002

IMG-20160106-WA0004

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print