របួសស្រាលធ្ងន់ ៣២នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ នៅវេលាម៉ោង១៦ និង៤០នាទី រសៀលថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៦.១៧៧ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ ដែលបង្កឡើងដោយអ្នកបើកបររថយន្តធុនធំ ១គ្រឿង បានជ្រុលបុករថយន្តម៉ាក សាំយ៉ុង ដឹកកម្មកររោងចក្រ(តៃអុីសុី)ស្របទិសគ្នា(កើតទៅលិច)បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ២៩នាក់ ត្រូវបានសម្រួលបញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ដោយឡែក៖ របាយការណ៍នគរបាលស្រុកភ្នំក្រវាញឯនេះវិញ នាល្ងាចថ្ងៃដដែលនោះដែរ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូលេខ១៥៥ ស្ថិតក្នុងភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានផងដែរ រវាងអ្នកជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា ឌុបគ្នា និងអ្នកបើកម៉ូតូម៉ាក ហុងដាឌ្រីម ម្នាក់ឯង បញ្រ្ចាសទិសគ្នា បណ្ដាលឲ្យរងរបួសទាំងសងខាង(៣នាក់)បន្ថែមទៀត ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ។

យោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋានទាំងពីស្រុកខាងលើ ឃើញថាគ្រោះថ្នាក់ចរាចរណ៍២ករណីក្នុងថ្ងៃតែមួយនេះ បណ្ដាលឲ្យមានមនុស្សយ៉ាងតិចចំនួន ៣២នាក់រងរបួសស្រាលធ្ងន់ ហើយសមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធកំពុងមមាញឹកយ៉ាងយកចិត្តទុកដាក់បន្តនីតិវិធីនៅឡើយ ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print