ខេត្តត្បូងឃ្មុំ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសួង សហការជាមួយកម្លាំងប្រជាការពារភូមិសួងកើត កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ បានចុះបង្រ្កាបករណីក្មេងទំនើងបង្ហោះម៉ូតូនៅចំណុចបរិវេណក្នុងវរត្តរមណីវ័ន ហៅវត្តដុធុង្គ (តូង)ភូមិតូង សង្កាត់សួង-ក្រុងសួង ឃាត់បានក្មេងទំនើងស្ទាវចំនួន០២នាក់ ដោយកោះហៅអាណាព្យាបាល និងធ្វើកិច្ចសន្យាអប់រំណែនាំក្មេងទំនើងរួច ហើយប្រគល់អោយអាណាព្យបាលយកទៅអប់រំណែនាំបន្តទៀត។
ក្មេងស្ទាវទំនើងញៀននឹងល្បែងបង្ហោះម៉ូតូទាំង២នាក់ដែលត្រូវកម្លាំងនគរបាលឃាត់ខ្លួន ១-ឈ្មោះ វឿង ផានុតហៅប៉ក់ ភេទប្រុស អាយុ ១៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង (លើកទី២) និង២-ឈ្មោះ យ៉េង ផានេត ហៅទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសួងកើតសង្កាត់សួង-ក្រុងសួង។
សមត្ថកិច្ចបាន្យដឹងថា ក្រោយពីកោះហៅអាណាព្យាបាលនិងធ្វើកិច្ចសន្យាអប់រំណែនាំក្មេងទំនើងរួច ហើយប្រគល់អោយអាណាព្យបាលយកទៅអប់រំណែនាំបន្តទៀត។ វត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសួងរយៈពេល១ខែ (គិតចាប់ពីថ្ងៃទី១៨ខែមករា២០២០ ដល់ថ្ងៃទី១៨ ខែកុម្ភៈ២០២០ ) ទើបប្រគល់អោយម្ចាស់វិញម៉ូតូម៉ាក Zoomer X ពណ៌ត្រួយចេក លេខតួMI-HF6203H5161229 លេខម៉ាស៊ីនGF62E0161229 ផ្លាកលេខត្បូងឃ្មុំ 1B-9967 ៕ ដោយ ៖ វណ្ណៈ