នគរបាលខេត្តកំពង់ចាមសហការជាមួយនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៧នាក់ ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖  កម្លាំងនគរបាលខេត្តកំពង់ចាម សហការជាមួយនគរបាលខណ្ឌ​ប្ញស្សីកែវបានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនបាន​០២ករណីដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន​០៧នាក់ ចាប់យកវត្ថុតាងថ្នាំញៀនចំនួន៣០កញ្ចប់(ធំ០៤កញ្ចប់​)​ ទូរស័ព្ទដៃចំនួន​០៩គ្រឿង​ ម៉ូតូចំនួន០១គ្រឿង ជញ្ជីង​អេឡិចត្រូនិចចំនួន​០២គ្រឿង​ និងឧបករណ៍សេពមួយសម្រាប់ កាលពីថ្ងៃទី​១៨ ខែ​០១ ឆ្នាំ២០២០ ។

សមត្ថកិច្ចបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ​ប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលស្រុកកំពង់សៀម និងក្រុងកំពង់ចាម សហការ​ជាមួយខ័ណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​ ដោយខាត់ខ្លួនជនសង្ស័យ៧នាក់និងឧបករណ៍សម្ភារមួយចំនួន ។

លោកវរសេនីយ៍ទោ ជីវ សេងរស់ ឲ្យដឹងថា ជនសង្ស័យទាំង​០៧នាក់ ដែលត្រូវឃាត់ខ្លួន

១.ឈ្មោះ​ ព្លឺ​ កទៀត​ ភេទប្រុស​ សញ្ជាតិ​ខ្មែរ​ឥស្លាម​ អាយុ​២៦ឆ្នាំ​ នៅភូមិព្រែកបាក់​ ឃុំព្រែកបាក់​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​

២.ឈ្មោះ​ សា​ កូប ភេទប្រុស​ សញ្ជាតិខ្មែរឥស្លាម  អាយុ២៨ឆ្នាំ​ នៅភូមិ​ព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ (ជាមុខសញ្ញាមានដីកាបង្គាប់ឲចាប់ខ្លួនចំនួន​០១ដីកា​) (និងដីកាបង្គាប់ឲនាំខ្លួន​ ចំនួន​០១ដីកា​)

៣.ឈ្មោះ​ លីសាវ៉ាន់​ ស៊ុលតាន ភេទប្រុស​ អាយុ២៦ឆ្នាំ​  សញ្ជាតិ​ខ្មែរ​ឥស្លាម នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​

៤.ឈ្មោះ​ ស្លេស​ សុីតណាហ្វី​  ភេទប្រុស​ អាយុ២៦ឆ្នាំ​ សញ្ជាតិ​ខ្មែរឥស្លាម​ នៅភូមិរការក្រោម សង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម ខេត្តកំពង់ចាម​

៥.ឈ្មោះ​ ប៊ុន​ ចាន់​រ៉ា​យ៉ុណ​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ នៅភូមិ​បន្ទាយព្រៃ​ ឃុំអណ្តូងថ្ម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​

៦.ឈ្មោះ​ អាមីន​ មូស្លីម​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ឥស្លាម​ នៅភូមិ​គីឡូ​៧​ ឃុំអារក្សត្នោត​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​

៧.ឈ្មោះ​ សេត​ ខលហ្វា​ ភេទស្រី​ សញ្ជាតិ​ខ្មែរ​ឥស្លាម​ អាយុ​២៥ឆ្នាំ​ នៅភូមិបឹងទន្សោង​ ឃុំទន្លេរបិទ​ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​

ដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនចំនួន៣០កញ្ចប់(ធំ០៤កញ្ចប់​)​ ទូរស័ព្ទដៃចំនួន​០៩គ្រឿង​ ម៉ូតូចំនួន០១គ្រឿង ជញ្ជីង​អេឡិចត្រូនិចចំនួន​០២គ្រឿង​ និងឧបករណ៍​សេពមួយសម្រាប់ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print