របួសមនុស្សធ្ងន់ស្រាល១៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តនិងរថយន្ត

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មនុស្ស១៣នាក់ ក្នុងនោះមានស្រី៩នាក់ និងប្រុស៤នាក់ ធ្ងន់៥​នាក់ និងស្រាល៨នាក់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយរថយន្ត កាលពីម្សិលមិញថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី លើផ្លូវជាតិលេខ​៦ ត្រង់ចំណុចផ្លូវបំបែកខាងកើត ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។

នគរបាលចរាចរណ៍ស្រុកបាធាយបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត និងរថយន្ត ដោយរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2z-1200 បើកបរដោយឈ្មោះ នូ  មុឺយ ភេទប្រុស អាយុ៧១ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបុករថយន្តមួយគ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ  ភ្នំពេញ 2J-0580 ដែលបើកឆ្លងថ្នល់ពីលិចទៅកើត ។ អ្នកបើកបរបានរត់គេចខ្លួន ។

តាមកំណត់ហេតុសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានបណ្តាលឲ្យមនុស្ស១៣នាក់របួស ក្នុងនោះមានស្រី៩នាក់ និងប្រុស៤នាក់ ធ្ងន់៥នាក់ និងស្រាល៨នាក់ ។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើសមត្ថកិច្ចកំពុងជួយសង្រ្គោះជនរងគ្រោះ និងធ្វើការកំណត់មុខសញ្ញារថយន្ត និងអ្នកបង្កហេតុ ដើម្បីតាមឃាត់ខ្លួន ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print