លួច​ម៉ូតូ​បាន​៤​គ្រឿង​យក​ទៅ​លាក់​ទុក​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​

ចែករំលែក៖

​​12509875_1023212284367876_110211772421273205_n

ខេត្តកំពង់ឆ្នាំង​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​ បាន​បញ្ជូន​ទៅ​តុលាការខេត្ត​កំពង់ឆ្នាំង​ ក្រោយ​ពី​បាន​រក​ឃើញ​ជនសង្ស័យ​នេះ​ បាន​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​យក​មក​លាក់​ទុក​។​ ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៦​ ។​

12495207_517403505088173_7869792579206844811_n

​សមត្ថកិច្ច​ បានអោយ​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ​ ឈិ​ត​ ស៊ី​នឿ​ន​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តាំងក្រសាំង​ សង្កាត់​ក្រាំងធ្នុង​ ខ​ណ្ឌ័​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា​ កាលពី​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៦​ ប្រជាពលរដ្ឋ​ពី​នាក់​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​ ត្រូវ​បាន​ចោ​លួ​យ​ច​ម៉ូតូ​ពីរ​គ្រឿង​ ។​ ក្រោយ​ពី​ទទួល​បាន​ព័ត​មាន​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ចេញ​តាម​គោលដៅ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ ក្នុង​ពេល​នោះ​សមត្ថកិច្ច​ ហើយ​ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​អេស​អិ​ល​ ដែល​ត្រូវ​ជនសង្ស័យ​ផ្តួល​ចោល​នៅ​ចុង​ភូមិ​ដក​ស្និត​ ឃុំ​ជ្រេ​ស​ ហើយ​គេចខ្លួន​បាត់​ ។​បន្ទាប់​មក​ ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​ ៣​គ្រឿង​ទៀត​ជា​បន្តបន្ទាប់​ នៅ​ក្នុងភូមិ​កំពង់​ក្តារ​ ក្នុង​នោះ​មាន​ម៉ូតូ​ម៉ា​យ៉ា​ម៉ា​ហា​ស៊ី​រ៉ុ​ស​១​គ្រឿង​ ម៉ូតូ​ម៉ាក​ហុងដា​អ៊ែ​ប្លេ​ក​១​គ្រឿង​ និង​ ម៉ូតូ​ម៉ាក​សង់​កូរ៉េ​១​គ្រឿង​ រ​និង​វិទ្យុទាក់ទង​មួយ​គ្រឿង​ផង​ដែរ​ ដែល​បក្ខពួក​ជនសង្ស័យ​ទុក​ចោល​ចោល​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ រហូត​ដល់​វេ​ល​ម៉ោង​១១​ទើប​សមត្ថកិច្ច​រក​ឃើញ​ជនសង្ស័យ​ខាងលើ​ ដើរមក​រក​ផ្លូវជាតិ​ដើម្បី​គេចខ្លួន​ ដោយ​មាន​ទាំង​របួស​ជើង​ក្នុង​ពេល​ដែល​ ផ្តួល​ម៉ូតូ​ដើម្បី​គេចខ្លួន​ពី​សមត្ថកិច្ច​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ព្យាយាម​ឆ្លើយ​បដិសេធន៍​ថា​ ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ ។​ ប៉ុន្តែ​បើ​តាម​ការ​ស្រាវជ្រាវ​ពី​សមត្ថកិច្ច​ជំនាញ​ បាន​បញ្ជាក់​ថា​ ជនសង្ស័យ​នេះ​ពិតជា​បាន​ធ្វើ​សកម្មភាព​ពិតប្រាកដ​មែន​ ។​ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​៥​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​

12507468_517403491754841_7785883668550500248_n

10876_517403478421509_7775953002548843320_n

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print