អង្គារទី ៥ ដើមខែមករាសម្ពោធផ្លូវការសមិទ្ធផលថ្មីគឺស្ពានអាកាសផ្លូវលូនក្រោមដីដែលជាសាក្សីខួបសែសិបឆ្នាំ។
អាពាហ៍ពិពាហ៍សម្ដេចទាំងពីរខិតខំសំភីធ្វើពលិកម្មគូទី១៣ មេទ័ពសកម្មគួរតែចងចាំចំណាំកត់ត្រា។
ខោខ្មៅអាវខ្មៅនៅចាំជានិច្ចចាំជាប់ពុំភ្លេចក្នុងដួងចិន្តារបបឃោរឃៅព្រៃផ្សៃមោហាធ្វើឱ្យពិការនេត្រាឆ្វេងផង។
ថ្ងៃនេះសូរ្យសែងចែងចាំងរស្មីនាំជោគរាសីសិរីកន្លងស្ពាន ”៥មករា” ចារឈ្មោះច្បាស់ច្បងប្រជាអើងកងឆ្លងគ្មានចំបែង។
មិននឹកស្មានសោះថាមានថ្ងៃនេះមានយានជំនិះវិថីខ្វាត់ខ្វែងអាគារខ្ពស់ៗហួសពីស្ញប់ស្ញែងអគ្គីសនីចាំងចែងនារាត្រីកាល។
ដំបូងមានស្ពាន “អាកាសក្បាល់ថ្នល់”បន្ទាប់ឈានដល់ “៧មករា”
ស្ពាន “ស្ទឹងមានជ័យ” ល្វតល្វៃសង្ហាឆ្លងអាកាសាគួរទស្សនាក្រៃ។
គួរឱ្យសោមនស្សសម្រស់ស្ពានថ្នល់ជាសមិទ្ធផលកើតកល់រាល់ថ្ងៃ
ដូចកែវរតនៈទើបឆ្លាក់កែច្នៃនេះជាស្នាដៃសម័យតេជោ៕
ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦
ដោយ មូល មិត្ត