ខេត្តរតនគិរី៖បុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ខណៈដែលកំពុងឈរដោះទំពក់ខ្សែកាប ចេញពីជើងតាងដែលរថយន្តស្ទូចសសរផ្ទះ ដាក់ចុះពីលើរថយន្តមិនបានប្រយ័ត្ន។
ហេតុការណ៍ស្ទូចសសរប៉ះខ្សែភ្លើងឆក់មនុស្សស្លាប់នោះបានកើតឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ ចាន់ ថាវរី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរទី មុខរបរកម្មកររស់នៅភូមិ៤ ឃុំកាចាញ ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពថាមុនពេលកើតហេតុជនរងគ្រោះ បានឈរដោះទំពក់ខ្សែកាប ចេញពីជើងតាង ដែលរថយន្តស្ទូចសសរផ្ទះ ដាក់ចុះពីរថយន្តដែលអ្នកបញ្ជារថយន្តមិនបានប្រយ័ត្នដងស្ទូចប៉ះចំខ្សែភ្លើង ៣សសៃខាងលើ បណ្ដាលឱ្យឆ្លងចរន្តឆក់ជនរងគ្រោះស្លាប់តែម្តងពេលបញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យខេត្ត។
ក្រោយកើតហេតុអ្នកបើករថយន្តស្ទូច បានបើកបររត់គេចចេញពីកន្លែងកើតហេតុភ្លាមៗដែរ។
ហើយកម្លាំងសមត្ថកិច្ចជំនាញក៏កំពុងស្រាវជ្រាវរក ដើម្បីនាំខ្លួនមកសាកសួរបំភ្លឺបន្តផងដែរ។
ចំណែកឯសពសមត្ថកិច្ចបាន ប្រគល់ឱ្យក្រុមគ្រួសារសាច់ញ្ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ជីវ័ន្ត