លោកជំទាវ ម៉ែន សំអន៖ ក្រសួងអធិការកិច្ចនិង តម្លើងកម្មវិធីទទួលពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ និងគ្រោងដាក់ឱ្យប្រើប្រាស់អ៊ីបណ្ណាល័យនៅពេលខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ នៅក្នងដំណាក់កាលនៃកាវិវត្តន៍វិស័យឌីជីធល និងដើម្បីបំរើសេវាកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានត្រៀម តម្លើងកម្មវិធីទទួលពាក្យបណ្តឹងអនឡាញ និងគ្រោងដាក់ឱ្យប្រើប្រាស់អ៊ីបណ្ណាល័យ ដែលធ្វើឲ្យប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្តឹង និងមើលឯកសារច្បាប់នានាតាមកុំព្យូទ័រ និងទូរស័ព្ទដៃបានយ៉ាងងាយស្រួល ។
លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែប នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ និងទិសដៅការងារឆ្នាំ២០១៩,២០២០ របស់ក្រសួងអធិការកិច្ច កាលពីរសៀលថ្ងៃទី២០ មករា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ ។
លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា៖
ទន្ទឹមនឹងលទ្ធផលសកម្មភាពការងារដែលកើតចេញពីការខិតខំកាលពីឆ្នាំ២០១៩ អង្គសន្និបាតក៏បានបង្ហាញ ពីវឌ្ឍនភាពចុងក្រោយ ដែលទើបសម្រេចដោយជោគជ័យជូនរាជរដ្ឋាភិបាលកម្ពុជានៅដើមឆ្នាំ២០២០ បន្ទាប់ពីបានទទួលនូវការប្រគល់ភារកិច្ច ពីសម្តេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីចុងខែធ្នូ ឆ្នាំ២០១៩ លើកិច្ចការសម្របសម្រួលបញ្ចប់ទំនាស់ដីធ្លី រវាងមណ្ឌលកុមារកំព្រា និងសាលានៃក្តីសង្ឃឹមសាខាក្រុងព្រះសីហនុរបស់អង្គការAssemblies of God នៅលើទីតាំងដីគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា កាលពីថ្ងៃទី៥ ខែមករា និងករណីយ៍ វិវាទដីធ្លីរវាងលោក លឹម ទាឡេង និង លោកស៊ុន បណ្តូល នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដែលវិវាទទាំងពីរនេះ បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។ករណីសម្រប សម្រួលនេះ បានបញ្ចប់ទៅដោយជោគជ័យ និងមានការឯកភាពទទួលយកដោយរីករាយពីភាគីទំនាស់ទាំងសង្ខាង និងឈរលើស្មារតីឈ្នះ ឈ្នះ ។
ទន្ទឹមនឹងលទ្ធផល និងទិដៅភារកិច្ចសំរាប់អនុវត្តន៍បន្ត លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីរួមចំណែកពង្រឹងតួនាទីភារកិច្ចធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល ដូចជា៖ ១.ដោយសារការផ្សព្វផ្សាយច្បាប់ ជា តម្រូវការចាំបាច់ ក្រុមការងារក្រសួងត្រូវបន្តយុទ្ធ នាការអប់រំ និងផ្សព្វផ្សាយច្បាប់ ឲ្យ បាន ទូលំ ទូលាយគ្រប់២៥ រាជធានី-ខេត្ត ជាពិសេសទៅ តាមទីប្រជុំជន និងជនបទដាច់ស្រយ៉ាល និងជម្រុញកា រងារ សិក្សាស្ទាបស្ទង់ មតិ (Survey) ដោយបណ្តុះបណ្តាលពីវិធីសាស្ត្រ នៃការសិក្សាស្ទាបស្ទង់ និងការវិភាគទិន្នន័យដល់មន្រ្តីដែលពាក់ព័ន្ធ ដើម្បីធ្វើរបាយ ការណ៍ នៃលទ្ធផលដែលរកឃើញពីការស្ទាបស្ទង់ទាំងនោះ។ ២.ត្រូវអនុវត្តបន្តនូវកម្មវិធី ទទួលពាក្យបណ្តឹងអនឡាញ និងបណ្ណាល័យ អេឡិចត្រូនិក (e-Library) ដែលតាមរយៈ កម្មវិធី ទាំង នោះ ប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្តឹង និងអាចមើលឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាតាមកុំព្យូទ័រនិងទូរស័ព្ទដៃបានយ៉ាងងាយ ស្រួល។ ការអនុវត្តកម្មវិធីគឺជាការសម្រួលការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ៣.ត្រូវពង្រឹងប្រសិទ្ធភាព ក្នុងបេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេត ស្រាវជ្រាវពាក្យបណ្តឹង និងការតាមដានការ អនុវត្តច្បាប់ តាម រយៈការរកព័ត៌មានឲ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារសំអាងគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់។ រាល់ពាក្យបណ្តឹងដែលបញ្ជូនទៅសមត្ថកិច្ចពាក់ព័ន្ធពិនិត្យដោះស្រាយ ត្រូវតាមដានស៊ើបសួរព័ត៌មានអំពីវឌ្ឍនភាព នៃការដោះ ស្រាយ ឲ្យ បានច្បាស់លាស់ និងទាន់ពេលវេលា រួចជូនព័ត៌មានទៅដើមបណ្តឹងវិញ ។ ទង្វើនេះបង្ហាញពីការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋ ដែល ជា អ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print