ចាប់ខ្លួនកម្មករសំណង់ម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូអ្នកសារពត៍មាន

ចែករំលែក៖

ភ្នំពេញៈកម្មករសំណង់ម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកឯងចាប់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូអ្នកសារពត៍មានកាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លុះនៅវេលាម៉ោង៤រសៀលថ្ងៃដដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានបន្ទាប់ពីត្រួតពិនិត្យមើលតាមរយៈកាមេរ៉ាសុវត្ថិភាព ។
ជនសង្ស័យឈ្មោះ តុប ស្រស់ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ ជ័យ ជេត ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក ស្ថានីយ៍ទូរទស្សន៍CTV៨ ស្នាក់នៅភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ប្រភពពត៍មានបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាក Honda Zomer-X ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ ១GI-៧៩៣៨ នៅចំណុចកើតហេតុ ដោយពុំបានចាក់សោកម៉ូតូទេ រួចចូលទៅធ្វើការ ស្រាប់តែជនសង្ស័យដើរមកក្បែរម៉ូតូជនរងគ្រោះធ្វើសកម្មភាពលួចម៉ូតូជិះគេចខ្លួន។ បន្ទាប់មកជនរងគ្រោះចេញមកពីធ្វើការពុំឃើញម៉ូតូ ក៏ឆែកកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យធ្វើសកម្មភាព ក៏មកប្តឹងសមត្ថកិច្ច។ លុះដល់ម៉ោង១៦និង០០នាទីថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ និងដកហូតម៉ូតូ០១ គ្រឿងជារបស់ជនរងគ្រោះបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ហើយជនសង្ស័យប្រើប្រាស់គ្រឿងញៀន ៕ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print