តើប្រធានាធិបតីអាមរិក ប៉ុន្មានរូប​ហើយរងការចោទប្រកាន់ទោស​?

ចែករំលែក៖

សហរដ្ឋអាមេរិក៖ នៅក្នុងប្រវត្តិសាស្ត្រ ប្រជាធិបតេយ្យអាមេរិក ដែលមានអាយុកាលជាង​២០០ឆ្នាំមកហើយ ឆ្លងកាត់មេដឹកនាំ​៤៥ជំនាន់ ក្នុងនោះមាន​ ប្រធានាធិបតី៤ រូប​រងការចោទប្រកាន់ទោសក្នុងនោះមាន Andrew Johnson, Richard Nixon, Bill Clinton​ និង Donald Trump ។ ការចោទប្រកាន់ទោសប្រធានាធិបតីដំបូងបង្អស់ នៅឆ្នាំ​១៨៦៨​ ទៅលើ ប្រធានាធិបតី​ Andrew Johnson ​​។

ក្នុងចំណោមប្រធានាធិបតីទាំង​៤រូប ដែលរងការចោទប្រកាន់ ក្នុងនោះមាន​ ប្រធានាធិបតី Richard Nixon បានសម្រេចលាលែងចេញពីតំណែងមុនការចោទប្រកាន់​​ នៅព្រឹទ្ធសភា ដោយ លោកដឹងថា​មិនអាចឆ្លងកាត់ការចោទប្រកាន់នោះឡើយ ។​ ចំណែក លោក​ប៊ីលគ្លីនតុន បានរួចផុតពីការចោទប្រកាន់​ ។ ចំណែកដូណាល់ ត្រាំវិញ គេសង្ឃឹមថា​នឹងរួចផុតការចោទប្រកាន់ដូចគ្នា​។

នៅពេលនេះដែរ លោកត្រាំបានស្នើដល់ ព្រឹទ្ធសភា លុបចោលការចោទប្រកាន់ទោស ដោយចាត់ទុកថានេះជាល្បិចរបស់ក្រុម ប្រជាធិបតេយ្យ តែប៉ុណ្ណោះ​។ មេធាវីរបស់ប្រធានាធិបតីដូណាល់​ ត្រាំ បានលើកឡើងថា ការចោទប្រកាន់ទោស​ ប្រធានាធិបតី​ គឺជាសកម្មភាព​​បោកប្រាស់របស់គណបក្សប្រជាធិបតេយ្យ ហើយព្រឹទ្ធសភាត្រូវតែច្រានចោលការចោទប្រកាន់ទាំងនោះ។

ការលើកឡើងខាងលើរបស់មេធាវី​ ប្រធានាធិបតី ដូណាល់ត្រាំ ក្នុងពេលដែល ពេលវេលានៃការចោទប្រកាន់ទោស នឹងត្រូវធ្វើឡើងនៅថ្ងៃទី​២១ ខែមករា (ពេលវេលាអាមេរិក)។ នៅក្នុងសារលិខិតរបស់ មេធាវី ប្រធានាធិបតី ដូណាល់ ត្រាំ បានអំពាវនាវដល់សភា ដែលមានសំឡេងភាគច្រើនគ្រប់គ្រងដោយគណបក្សសាធរណៈរដ្ឋ ប្រកាស​លុបចោលការចោទប្រកាន់ ទៅលើ ប្រធានាធិបតី​។

តើការចោទប្រកាន់ទោសជាអ្វី?

ចំពោះអាមេរិក​ ការចោទប្រកាន់ទោស គឺជាដំណើរការនីតិវិធីច្បាប់​ ដែលក្រុមតំណាងរាស្ត្រ អាមេរិក ស្នើរឡើងដើម្បីចោទប្រកាន់ទោស បុគ្គល ក្នុងជួរដឹកនាំអាមេរិក។ ស្ថាប័នបង្កើនច្បាប់(សភា) គឺជាអ្នកសម្រេចថាតើត្រូវចោទប្រកាន់ទោស ប្រធានាធិបតីដែរឬទេ ប៉ុន្តែសិទ្ធិសម្រេច គឺស្ថិតនៅក្នុងព្រឹទ្ធសភា ទើបមានអំណាចថាតើ​ប្រធានាធិបតីមានទោស ហើយត្រូវដកតំណែងដែរឬទេ។ ចំពោះអភិបាលក្រុង ឬអភិបាលរដ្ឋ ការសម្រេច​ត្រឹមតែរដ្ឋសភាតែប៉ុណ្ណោះ។

ការចោទប្រកាន់ទោស​មិនខុសអ្វី ពីតុលាការកាត់ក្តីនោះឡើយ ដោយដើមចោទជា រដ្ឋសភា ហើយ ចុងចោទ ជាប្រធានាធិបតី ព្រឹទ្ធសភាជាចៅក្រម។ បើដើមចោទមានភស្តុតាង សាក្សី គ្រប់គ្រាន់ ចៅក្រោម(ព្រឹទ្ធសភា)និងសម្រេច ដកតំណែងតែម្តង៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print