ករណីលួចរថយន្តឡិចស៊ីស 200tនៅខណ្ឌពោធិសែនជ័យ ប៉ុន្មានថ្ងៃមុននោះត្រូវសមត្ថកិច្ច ខណ្ឌសែនសុខចាប់បានហើយ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនៃអធិការរដ្ឋាននគរបាលខណ្ឌសែនសុខសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចរថយន្តម៉ាកឡិចស៊ីសNX200Tមួយគ្រឿងនៅខណ្ឌពោធិ៍សែនជ័យ ខណៈជនសង្ស័យបានបន្លំខ្លួនជាជាងមកតភ្ជាប់GPSម្ចាស់ភ្លេចខ្លួនលួចបើករត់គេចទៅបាត់។
សមត្ថកិច្ចបានអោយដឹងថា៖ ករណីនេះជនសង្ស័យបានប្រព្រឹត្ត
កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ហើយជនរងគ្រោះបានទៅដាក់ពាក្យប្តឹងអោយសមត្ថកិច្ចខណ្ឌពោធិសែនជ័យជួយអន្តរាគមន៍។
សមត្ថកិច្ចខណ្ឌសែនសុខបានអោយដឹងទៀតថា៖ រហូតដល់ វេលាម៉ោង១រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ រថយន្តខាងលើត្រូវនគរបាលខណ្ឌសែនសុខសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រទះឃើញនៅក្នុងយានដ្ឋានជួសជុលរថយន្ត ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយ ហ៊ួ ម៉េងវ៉ាង អធិការខណ្ឌ ដាក់កម្លាំងឃ្លាំមើល រហូតដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២០ ខែមករា លេចមុខជនសង្ស័យមកមើលរថយន្ត នគរបាលចាប់ខ្លួនបានតែម្តង ។

រថយន្ដដែលចោរលួច ម៉ាក ឡិចស៊ីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6695 មានម្ចាស់ឈ្មោះ សាញ់ ចិន្តា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកើតហេតុខាងល ។ចំណែកកូនស្រី ជាអ្នកបើប្រាស់រថយន្តខាងលើ ឈ្មោះ សន សុីវហុង អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ។

ចំណែកជនសង្ស័យ ឈ្មោះ ខន ពន្លក ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា៖ ជនសង្ស័យជាមុខសញ្ញាចាស់ ហើយកាលពីបម្រើការងារ ជាជាងGPS នៅក្រុមហ៊ុន ខេជី ជនខាងលើ បានលួចរថយន្តឡិចសុីសRX300 របស់អតិថិជនម្តងហើយ តែម្ចាស់រកឃើញវិញ ជនសង្ស័យរត់គេចខ្លួនបាត់ ម្តងហើយកាលពីអំឡុងឆ្នាំ២០១៩ ខាងក្រុមហ៊ុនក៏ប្រកាសលែងទទួលស្គាល់បុគ្គលិករូបនេះដែរ សមត្ថកិច្ចក៏តាមស្វែងរកចាប់ខ្លួន ហើយជនសង្ស័យមកបន្លំខ្លួនមករើការងារ ក្រុមហ៊ុនថ្មី ស្រាប់តែមកធ្វើសកម្មភាព លួចរថយន្តឡិចសុីស200t មួយគ្រឿងខាងលើ។ យកមកដាក់ក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលជនសង្ស័យយកមកដើម្បីប្តូរពណ៌ពីសទៅខ្មៅ។ លោក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថា៖ ក្រោយពីប្រទះឃើញរថយន្តខាងលើហើយលោកបានដាក់កម្លាំងឃ្លាំចាំមើល ទីតាំងយានដ្ឋាន រហូតដល់វេលាម៉ោង៩និង៣០នាទីយប់ លេចមុខជនសង្ស័យ ខន ពន្លក មកដល់ ចាប់ឃាត់ខ្លួន ប្រគល់ជូន លោក មន វុធី អធិការខណ្ឌពោធិសែនជ័យ ជាម្ចាស់ករណីចោរលួចរថយន្ត ដើម្បីយកជនសង្ស័យទៅបន្តនីតិវិធី ។
តាមចម្លើយសារភាព ជនសង្ស័យ ពេលលួចរថយន្តបានហើយ បើកចេញតាមរង្វង់មូលចោមចៅ យករថយន្តទៅលាក់ទុកនៅផ្ទះរបស់ប្រពន្ធ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោះស្លាកលេខចេញ លាក់ទុកក្រោមកៅអី នៅរសៀលថ្ងៃទី២០ ខែមករា ខ្លួនបាន បើករថយន្តទៅឲ្យជាងប្តូរពណ៌ ពីសទៅខ្មៅ នៅយានដ្ឋានខាងលើ លុះដល់យប់ថ្ងៃដដែលខ្លួនបាន ទៅមើលរថយន្ត ហើយត្រូសមត្ថកិច្ច ខណ្ឌសែនសុខចាប់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាំយកទៅសាកសួបន្តនិងកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕

...

ដោយ៖ ច័ន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print