វាយប្លន់យកម៉ូតូមួយគរឿងពីជនរងគ្រោះ កាលពីយប់មិញក្នុងខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពវាយប្លន់ទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួសបែកក្បាល និងយកម៉ូតូ Zoomer X មួយគ្រឿងបានសម្រេចហើយជិះគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២៖៤០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវR6 ជិតការដ្ឋានមួយកន្លែងក្នុងសង្កាត់ស្រះខណ្ឌដូនពេញ ។

ប្រភពពត៌មានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ស ចាន់ទី អាយុ២៤ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន ស្នាក់នៅជិតសាលារៀនទួលសង្កែ១ ខណ្ឌឬស្សីកែវ ។

បើតាមសម្តីរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បើកម៉ូូតូម៉ាកហុងដា ZOOMER X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HN-6023 ធ្វើដំណើរចេញពីកន្លែងធ្វើការគោលបំណងត្រលប់ទៅផ្ទះនៅម្ដុំផ្សារទួលសង្កែ ដោយធ្វើដំណើរតាមបណ្តោយផ្លូវR6 (ក្នុងបឹងកក់) ខណៈមកដល់ចំណុចកើតហេតុស្រាប់តែ មានជនសង្ស័យ២នាក់បានហៅ នឹងកាក់ម៉ូតូរបស់គាត់ហើយសុំឲ្យជូនទៅរកកន្លែងសម្រាកផ្ទះ ដោយសារការដ្ឋានគេបិទទ្វារ ហើយមិនមានកន្លែងសម្រាកនោះទេ ។ ដោយសារខ្លួន (ជនរងគ្រោះ) មានចិត្តអាណិតស្មានតែកម្មករសំណង់ ទើបគាត់និយាយថា ខ្ញុំប្រញាប់ ដូច្នេះយកលុយជិះម៉ូតូឌុបទៅ ខណៈនោះជនរងគ្រោះកំពុងដកលុយអោយ ក៏ស្រាប់តែជនសង្ស័យបានយកវត្ថុរឹងមកវាយគាត់ពីក្រោយបណ្ដាលឲ្យបែកក្បាល ហើយជនសង្ស័យទាំង២នាក់បានលើកម៉ូតូរបស់ជនរងគ្រោះបើកគេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុជនរងគ្រោះ បានជិះកង់បីជាមួយបងប្អូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យឯកជន រួចបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្រះចក៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print