សិល្បកររាប់សិបនាក់លេខមុខថ្ងៃបញ្ចប់ការផលិតរឿងភាគខ្មែរចំនួនបីរឿង

ចែករំលែក៖

ភ្នំពេញ៖ សិល្បករជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីជួបជុំបញ្ចប់កាផលិតភាពយន្តភាគចំនួន៣រឿងព្រមគ្នារបស់ស្ថានីយទូរទស្សន៍លេខ៥។ ភាពយន្តភាគខ្មែរចំនួនបីរឿង នេះមានដូចជារឿង ភ្លើងគំនុំ” “និស្ស័យខ្លុយស្នេហ៍និង សម្បថដងស្ទឹង

ការបង្ហាញវត្តមាននេះក៏ស្របពេលដែលរឿងភាគខ្មែរទាំងនេះ ត្រូវបានស្ថានីយទូរទស្សន៍លេខ៥ ប្រកាសជាផ្លូវការត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នាពេលខាងមុខ បន្ទាប់ពីរឿងចាស់ៗចប់។ តារាសម្តែងនិងសិល្បករសិល្បការិនី ទាំងក្នុងបីរឿងនេះ បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលស្នាដៃពួកគេលេចរូបរាបជាថ្មីក្នុងឆ្នាំ២០២០។ 

លោក ហួង តារាមុន្នី ប្រធានផ្នែកផលិតកម្មវិធីនៃស្ថានីយ៍ទូរទស្សន៏ប៉ុស្តិ៍លេខ៥ បានថ្លែងក្នុងពីធីនេះកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នៅភោជនីយដ្ឋានសមុទ្រព្រិលឱ្យដឹងថា ក្នុងនាមលោកតំណាងឱ្យទូរទស្សន៍លោកសូមថ្លែងអំណរគុណដល់បណ្តាអ្នកដឹកនាំរឿង ហើយជាពិសេសតារាសម្តែងគ្រប់រូប ដែលខំប្រឹងសម្តែងឱ្យអស់ពីសមត្ថភាព និងតស៊ូជាមួយការងារ បើទោះបីឧបសគ្គខ្លះក៏ដោយ។ លោកក៏សប្បាយចិត្តដែលតារាសិល្បៈយើងចេះស្រលាញ់គ្នាទៅវិញ សាមគ្គីគ្នាដែលធ្វើឱ្យទាំំងបីរឿងនេះ បញ្ចប់ដោយជោគជ័យ។ 

គួរបញ្ជាក់ដែរថា រឿង ភ្លើងគំនុំមានតារាសម្តែងកញ្ញា ឌី សូនីតា ជាតួឯកស្រី ជាមួយលោក សក្កដា ហើយរឿងក៏បានចាប់ផ្តើមចាក់បញ្ចាំងហើយនាម៉ោងមាសពេលល្ងាច។ រឿង និស្ស័យខ្លុយស្នេហ៍”  មានកញ្ញា មុន្នី ម៉ូនីតា និង លោក មុំ សទ្ធារ៉ា ហើយចំណែករឿង សម្បថដងស្ទឹង”  វិញមានតួឯជាល្បីគឺ កញ្ញា ព្រះ កាយច័ន្ទ ប៉ះគ្នានឹងលោក សន ពិសិដ្ឋ។   ជាមួយគ្នានោះទាំងបីរឿងនេះ មានតារាច្រើរូបទៀត ដែលសឹងតែល្បីៗ និងមានសមត្ថភាព មកសម្តែងជាមួយតួឯកប្រុសស្រីរបស់ស្ថានីយទូរទស្សន៍លេខ៥៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print