ភ្នំពេញ៖ អតីតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ម៉ូលីកា បានចាយលុយសន្ធឹករៀបចំមង្គលការប្រណីតរបស់ខ្លួនកាលពីចុងសប្តាហ៍មុននេះ។ នាងគ្រោងសាងភាពផ្អែមល្ហែមដោយការដឹកដៃស្វាមីចេញទៅទៅក្រេបទឹកឃ្មុំនៅប្រទេសបារាំង និងតំបន់ អ៊ឺរ៉ុបផ្សេងទៀតរយៈពេល១សប្តាហ៍ផងដែរ។
ជាមង្គលការសិល្បករធំបំផុតសម្រាប់ដើមឆ្នាំ ២០២០ ម៉ូលីកា និងលោកហុង មានុន ហៅឆានុន ជាតារាសម្ដែងម្នាក់បានអញ្ជើញភ្ញៀវទាំងក្នុងនិងក្រៅសិល្បៈប្រមាណជិត១ពាន់នាក់ចូលរួមមង្គលការកាលពីថ្ងៃទី១៨ ខែមករាកន្លងទៅ។ មង្គលការត្រូវបានរៀបចំយ៉ាងប្រណីតមិននឹកស្មាន ខណៈការចំណាយនៃពិធីមង្គលក្នុងក្តីស្រមៃរបស់នាងត្រូវបាននាងប៉ាន់ប្រមាណថាប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក។
ថ្លែងដោយក្តីរំភើបម៉ូលីកា បាននិយាយថា នាងមិននឹកស្មានថាអាចដឹកដៃមនុស្សដែលខ្លួន ស្រឡាញ់ចូលរោងការទៅតាមប្រពៃណីឡើយ ពីព្រោះកាលពីប៉ុន្មានឆ្នាំមុនជីវិតនាងជួប នូវការ លំបាក រាប់មិនអស់ ទាំងជិះម៉ូតូដឹកឥវ៉ាន់ឱ្យភ្ញៀវជាមួយស្វាមីខ្លួនក្រោមថ្ងៃក្តៅហែង ថ្ងៃខ្លះភ្លៀង សូម្បីតែ ផ្ទះសំបែងក៏គ្មាន ទោះបីជាពេលនេះជីវិតនាងឈានឡើងល្អប្រសើរជាងមុនក៏ពិតមែន តែនាងមិន ដែលភ្លេចនូវអតីតកាល និងជីវិតក្រខ្សត់របស់ខ្លួនឡើយ ។
អតីតតារាចម្រៀងនៅក្នុងផលិតកម្ម Rockរូបនជលើកឡើងថាដោយសារអាជីពនេះមិន បាន ធ្វើឱ្យនាងរីកចំរើន ឬ សល់ប្រាក់ច្រើនដើម្បីធ្វើឱ្យជីវភាពខ្លួនល្អប្រសើរ នាងបានផ្អាកពីអាជីពនេះ ទៅ លក់ជ្រក់ជើងមាន់វិញតស៊ូក្នុងការងាររកស៊ីអស់ជាច្រើនឆ្នាំបានធ្វើឱ្យជីវភាពនាងចាប់ផ្តើមធូរធារមួយកម្រិត រហូតនាងបានវិឌ្ឍន៍ខ្លួនទៅជាអ្នកលក់ឡេវិញចុងក្រោយនាងទទួលបាននូវលទ្ធផល មួយដែល មួយគួរឱ្យជឿ ។ បច្ចុប្បន្ននាងមាន ផ្ទះ រថយន្ត និង មានប្រាក់ចាយវាយពេញៗដៃ និងមានអ្នកស្គាល់ ទាំងក្នុងនិងក្រៅប្រទេស រហូតត្រូវបានគេដាក់រហ័ស្សនាមឱ្យនាងថា « ចែកាលក់ឡេតាមអនឡាញ » ។
បន្ទាប់ពីរៀប អាពាហ៍ពិពាហ៍រួច ម៉ូលីកា គ្រោងនឹងចេញទៅក្រេបទឹកឃ្មុំនៅប្រទេស បារាំង និងដើរ ជុំវិញប៊ែក អឺរ៉ុប ដែលជាប្រទេសក្នុងក្តីស្រមៃរបស់ខ្លួន មិនឱ្យចាញ់តារាល្បីៗមួយចំនួនឡើយ ។ មិនតែប៉ុណ្ណោះ នាងមានក្ដីសុបិនចង់ មានកូន ២ នាក់ ដើម្បីឱ្យចំណងគ្រួសារកាន់តែរឹងមាំ។
ការដឹកដៃគូស្នេហ៍ចេញទៅកម្សាន្តនៅតំបន់អ៊ឺរ៉ុបនេះគឺជាគូស្នេហ៍អ្នកសិល្បៈបន្ទាប់ ដែលក្រោយពេលគូស្មេហ៍ជាអ្នកសិល្បៈមានកញ្ញា សួស វីហ្សា និងលោកថមមី និងតារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី បានបញ្ចប់ដំណើរកម្សាន្តយ៉ាងផ្អែមល្ហែមរបស់ខ្លួនកាន់ពីពេលកន្លងមក៕ ដោយ វឌ្ឍនា