នគរបាលប៉ុស្តិ៍ឃ្មួញ បានទទួលឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញធ្វើការឃាត់ករណីលួចម៉ូតូរបស់ពលរដ្ឋ។ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះកាលពីវេលាម៉ោង០២ និង០០នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី២១ខែមករាឆ្នាំ២០២០ នៅចំណុចចិញ្ចើមផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង២នាក់ទី ១-ឈ្មោះ ជីន ចំរៀន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (មានសារធាតុញៀន) , ២-ឈ្មោះ ហា វាំងធៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ សុគន្ធ រ៉ូប៊ែដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខឯកជន យូនីតស្នាក់នៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង (១-ម៉ាកហ្សូមឺ ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាពាក់ស្លាកលេខភ្នំពេញ1G0-9750របស់ជនរងគ្រោះ , និង១គ្រឿងទៀតម៉ាកហុងដាលីត ពណ៌ទឹកប្រាក់លាយក្រហម សេរីចាស់ គ្មានសាកលេខជារបស់ជនសង្ស័យ និងដែកចុងស្រួចឆ្កឹះសោរម៉ូតូមួយសម្រាប់របស់ជនសង្ស័យ ។
លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានអោយដឹងថានៅមុនពេលកើតហេតុក្រុមជនសង្ស័យបានជិះម៉ូតូរបស់ខ្លនខាងលើលុះមកដល់ចំណុចកើតហេតុឃើញម៉ូតូរបស់ជនរងគ្រោះទុកនៅលើផ្លូវក្បែកន្លែងធ្វើការពួកគេក៍ធ្វើសកម្មភាពកាច់សោរកម៉ូតូតែមិនបានសម្រេចត្រូវកម្លាំងប៉ុស្តិ៍របស់លោកល្បាតនៅគោលដៅនោះធ្វើការឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print