ផ្សែងអ័ព្ទប៉ះពាល់ដល់សុខភាពគ្របដណ្តប់ប្រទេសថៃ បង្កក្តីបារយ៉ាងខ្លាំង​ពីសំណាក់ពលរដ្ឋ សាលារៀន៤៣៧កន្លែងក្នុងក្រុងបាងកក ត្រូវបិទទ្វារ

ចែករំលែក៖

ប្រទេសថៃ៖ នៅក្នុងទីក្រុងបាងកក និងនៅតាមបណ្តាខេត្តក្រុងនានាក្នុងប្រទេសថៃ​ គ្របដណ្តប់ដោយផ្សេងអ័ព្ទ ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព សាធារណៈ។​ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ សាលារៀន​នៅក្នុងទីក្រុងបាងកក​ ប្រទេសថៃ ចំនួន​ប្រហែល​៤៣៧​កន្លែង​ត្រូវបានប្រកាស​ឲ្យបិទទ្វារជាបណ្តោះ​អាសន្ន​ដើម្បីសុខភាព​ សុវត្ថិភាពសិស្សសាលា​ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដោយសារតែបញ្ហា​ផ្សែងអ័ព្ទ​កម្រិតពុលធ្ងន់ធ្ងរវាយលុក។
លោក Pongsakorn Kwanmuang អ្នកនាំពាក្យ​រដ្ឋបាលក្រុងបាងកក (BMA)​បានបញ្ជាក់​ថា រដ្ឋបាលបានប្រកាសឲ្យបិទទ្វារសាលារៀន​មួយថ្ងៃ កាលពីថ្ងៃពុធ នៅក្នុងទីក្រុងនេះ ដោយសារតែផ្សែងអ័ព្ទបះពាល់ដល់សុខភាព​ កម្រិត PM.2.5 ។
ប្រភពបានបញ្ជាក់ថា សាលារៀន​នៅក្នុងទីក្រុងបាងកក​ដែលបិទ​ទ្វារនេះ​ គឺ​ដើម្បីការពារសិស្ស និងគ្រូៗ​របស់ពួកគេ​ពីការស្រូបយកនូវផ្សែងអ័ព្ទ​ធូលី​កម្រិតពុល​ ។ តាមការព្យាករណ៍​​ ស្ថានភាព​ផ្សែងអ័ព្ទ​នៅក្នុងតំបន់នេះ​មានភាពល្អប្រសើរ​នៅប៉ុន្មានថ្ងៃឆាប់ៗខាងនេះ នៅពេលដែលវាមានខ្យល់បក់បោក ។
ស្ថានភាពផ្សែងអ័ព្ទ​មិនល្អប្រសើរ​នេះ​ ដោយអាស្រ័យថា ​មិនមានខ្យល់បក់ខ្លាំង​នៅក្នុងទីក្រុង​ ហើយ​ពីរបីថ្ងៃទៀត ស្ថានភាព​នឹងល្អប្រសើរដូចដើមវិញហើយ ។

ម៉ាស​ក្រណាត់ជាច្រើនត្រូវបានចែកចាយ​នៅតាមមន្ទីរពេទ្យ តាមស្ថានីយផ្លូវដែក និងនៅចំណតរថយន្តក្រុងជាដើម ដើម្បី​ជួយដល់អ្នកប្រើប្រាស់ទាំងអស់នៅទីនោះ​បានពីការស្រូប​យកផ្សែងអ័ព្ទ​ កម្រិត PM2.5 (គឺជាភាគល្អិតនិចលតូចៗនៅក្នុងខ្យល់) ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព​។

នាយកដ្ឋាន​គ្រប់គ្រង​ការបំពុលខាងបរិយាកាស​​​​នៅទីក្រុងបាងកក​បញ្ជាក់ថា សង្កាត់ចំនួន​២៨ ក្នុងចំណោមសង្កាត់ទាំងអស់​៥០​ ក្នុងទីក្រុងបាងកក​ទាំងមូល​បាន​​ផ្ទុកនូវខ្យល់អាកាស​ធូលី​កម្រិត​ពី៥០​មីក្រូក្រាម(microgram)ក្នុងមួយ​ម៉ែត្រគូប​​(ខ្យល់) ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print