កម្មករ កម្មការិនី នៅរោងចក្រ វ៉ូណាមី នៅតែមានបន្តដួលសន្លប់ រហូតមកដល់ពេលនេះមានចំនួន៤៥នាក់ទៀតហើយ

ចែករំលែក៖

តាកែវ៖តាមការឲ្យដឹងពី លោក មូល វិចិត្រ អភិបាលរង ខេត្តតាកែវ បានបញ្ជាក់ថា ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មានកម្មករ កម្មការនី ៤៥នាក់ បានដួល សន្លប់ជាបន្តទៀត នៅក្នុងរោងចក្រ វ៉ូណាមី ស្ថិតនៅឃុំសូភី ស្រុកបាទី ក្រោយទទួលបានដំណឹងនេះភ្លាមៗ កម្មករដែលដួលសន្លប់ ត្រូវបានអាជ្ញាធរបញ្ជូនមកសម្រាកព្យបាលនៅ មន្ទីរពេទ្យបង្អែកស្រុកបាទី មណ្ឌលសុខភាពត្រាំខ្នារ និងគ្លីនិកដើមរកា ។

ជុំវិញករណីកម្មករដួលសន្លប់នេះដែរ លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ប្រាប់ឲ្យដឹងថា មូលហេតុដំបូងមានកម្មការិនីមានផ្ទៃពោះម្នាក់មានអាការៈទន់ដៃទន់ជេីង កម្មករនៅជិតខាងក៏សែងចេញ ពេលនោះកម្មករដទៃទៀតបានឃេីញមានការភិតភ័យ ក៏ចាប់ផ្តេីមដួល សន្លប់ជាបន្តបន្ទាប់គ្នា យ៉ាងដូច្នេះ។

លោកប្រធានមន្ទីរបានបន្តថា មន្រ្តីជំនាញ រួមជាមួយនឹងអាជ្ញាធរដែនដីបានទៅពិនិត្យកន្លែងកេីតហេតុ និងពិនិត្យបរិស្ថានកន្លែងធ្វេីការ បរិស្ថានជំុវិញក្រុមហ៊ុន ឃេីញថាមិនមានអ្វីគួរកត់សំគាល់ទេ លេីកលែងតែផ្លិតទឺក បានពិនិត្យឃេីញ ថាកខ្វក់ខ្លាំង មានធូលីច្រេីន ដែលមិនអាចអោយខ្យល់បរិសុទ្ធចេញចូលបាន។ ប៉ុន្តែក្រុមការងារបានណែនាំដល់ រោងចក្រ ឲ្យរៀបចំសម្អាតឡើងវិញរួចហើយ ៕

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅក្នុងរោងចក្រ វ៉ូណាមី ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី មានកម្មករ កម្មការនីដួលសន្លប់ ចំនួន ៤៤ នាក់ នេះបើការឲ្យដឹងពីលោក ភួន ឈីម អភិបាលស្រុកបាទី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print