ជនរងគ្រោះ ជានិពន្ធនាយក គេហទំព័រដើមរាំង បង្ខំចិត្តប្ដឹងជនទំនើង ជាកូនប្រសារលោកមេឃុំព្រែកក្មេង ចូលស្នងការនៅរសៀលនេះ

ចែករំលែក៖

ខេត្តកណ្ដាល៖ លោក បូរ ធារ៉ា ដែលគេដឹងថាជានិពន្ធនាយកនៃគេហទំព័រ ដើមរាំង បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី២២ ខែមករា នេះថា៖ លោកបានប្ដឹងឈ្មោះ ជួន ចាន់ណា ភេទប្រស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្ដាល ពីបទ”បរិហារកេរ្តិ៍ជាសាធារណៈនិងជេរប្រមាថ ” ដោយទាមទារសំណងជំងឺចិត្តចំនួន១៥,០០០$ និងសូមអោយតុលាការផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួចមកលោក បូរ ធារ៉ា បានប្រាប់អោយដឹងដែរថា៖ លោកប្ដេជ្ញាតតាំងតាមផ្លូវច្បាប់ ជាមួយលោក ជួន ចាន់ណា រហូតដល់ទីបញ្ចប់
ព្រោះលោក ជួន ចាន់ណា ថាបើមិនប្ដឹងគាត់ទេឆ្កែសុទ្ធ គាត់មានលុយរាប់ម៉ឺនដុល្លារ សម្រាប់រត់ការ ជាមួយសមត្ថកិច្ចនឹងតុលាការ។
ជាមួយគ្នានោះដែរលោក បូរ ធារ៉ា សូមស្នើយ៉ាងទទូចដល់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល សូមមេត្តាជួយរកយុត្តិធម៌ ឱ្យលោកដោយក្ដីអនុគ្រោះ និងសូមឱ្យចាត់វិធានការឈ្មោះ ជួន ចាន់ណា តាមនីតិវិធី។
បើតាមលោក បូរ ធារ៉ា និពន្ធនាយកនៃគេហទំព័រ ដើមរាំង បានបញ្ជាក់អង្គហេតុថា៖ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ឈ្មោះ ជួន ចាន់ណា បានខលទូរស័ព្ទមកលោក បូរ ធារ៉ា ដោយជេរប្រមាថលោក បូរ ធារ៉ា ខ្លាំងៗថា៖ “អាថោកទាប អាកាពូជថោក កាដួយម៉ែអ្ហែងៗ អីក៏ថោកម្លេសពូជអ្ហែង អញជេរអ្ហែងបែបនេះ ដើម្បីឱ្យអ្ហែងទៅប្ដឹងអញ ហើយអញមិនខ្លាចទេសម្បត្តិត្រឹមអ្ហែងអាផេះ ពូជអ្ហែងកើតមកពីផេះ អញមានលុយច្រើន សម្រាប់ដើរក្ដីជាមួយពួកអ្ហែង អញចង់ល្បី ទើបអញជេរអ្នកកាសែតក្រុមអ្ហែង តើអ្ហែងធ្វើអីអញ អាថោក បើមិនប្ដឹងអញទេ អ្ហែងឆ្កែសុទ្ធ អាឆ្កែថោកទាប “។

កូនមេឃុំបានប្រមាថទៀតថា៖ ពួកអ្ហែងមានអា ចាន់ ថន អា ហោ គីម ហៀប ថោកណាស់ក្រុមអាថោក កើតមកជាមនុស្សនឹងគេដែរអីក៍ថោកម្ល៉េះ។
លោក ជួន ចាន់ណា បានសង្កត់ធ្ងន់ថា៖ ពួកអ្ហែង ត្រូវតែប្ដឹងអញក្រុមអាថោក អញរង់ចាំអ្ហែង នៅប៉ុស្តិ៍រដ្ឋបាល អធិការស្រុក ស្នងការ នឹងតុលាការជានិច្ច អញមានលុយច្រើនអញហ៊ាន ចំណាយលុយរាប់ម៉ឺនដុល្លារ សម្រាប់តតាំងជាមួយអ្ហែងអាកាពូជថោក។

គ្រាន់តែឆ្លើយតបមួយៗថា៖ បងខ្ញុំផ្សាយតាមប្រភពដែលគេផ្ដល់មក ហើយបើប្រភពនោះមិនច្បាស់ ឬខុសការពិត សូមបងបកស្រាយមក អង្គភាព ខ្ញុំនឹងបំភ្លឺជូនបងវិញ ហេតុអ្វីបងប្រមាថមើលងាយដៀលពូជខ្ញុំខ្លាំងៗម្លេស ពោលគឺលោក ជួន ចាន់ណា នៅតែបន្តជេរដដែរៗថា៖ ស្រាញអញអាថោកទាបសុំលុយគេមិនបាន ផ្សាយគេអ្ហែង ធ្លាប់សុំលុយអញកាលឆ្នាំមុន អាថោកប្រយ័ត្នងាប់ខ្ទេចសាកសព អាឡានបុក អ្ហែងត្រូវតែប្ដឹងអញកុំខានណាក្រោយជេរប្រមាថតាមទូរស័ព្ទអស់ជាច្រើននាទីឡើងឆ្អែតហើយ លោក ជួន ចាន់ណា បានបិទទូរស័ព្ទទៅៗ ។

ពាក់ពន្ធ័និងបញ្ហារខាងលើនេះមិនទាន់បានទំនាក់ទំនងទៅលោក ជួន ចាន់ណា បាននៅឡើយទេ ដោយគ្មានលេខទូរសព្ឌ័ទំនាក់ទំនង៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print