លោក ឃួង ស្រេង៖ មានសន្ដិភាព គឺមាន ឱកាសអភិវឌ្ឍន៏ប្រទេសជាតិ និងលើក កម្ពស់ ជីវភាពពលរដ្ឋឲ្យរីកចម្រើនដូចសព្វថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ មានសន្តិភាព គឺមានឱកាសអភិវឌ្ឍន៍ប្រទេស ជាតិ លើកកម្ពស់ជីវភាពលរដ្ឋដូចសព្វថ្ងៃ លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ
ក្នុងឱកាសអញ្ជើញជាអធិបតីពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ វិស័យព្រះពុទ្ធសាសនា នូវសមិទ្ធផលនានា ក្នុងវត្តអង្គបឹងចក ស្ថិត នៅសង្កាត់កំបូល ខណ្ឌកំបូល កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
ក្នុងឱកាសនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ នៅពេលប្រទេសជាតិ មានសុខសន្តិភាព ដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វីៗបានទំាងអស់ ក្នុងនោះគឺលទ្ធភាពកសាងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។
លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ សន្តិភាព គឺជាធាតុស្នូល ដ៏សំខាន់ដែលអាចឱ្យកម្ពុជា ធ្វើការអភិវឌ្ឍន៍ឆ្ពោះទៅរកអនាគត ដ៏ត្រចះត្រចង់មួយ ប្រកបដោយ សុទិដ្ឋិនិយម ។ អនាគតរបស់កម្ពុជា ស្ថិតនៅ លើកិច្ចប្រឹងប្រែង និងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់យើងទាំង អស់គ្នា ទាំងក្នុងការបង្កើនជីវភាពគ្រួសារ រក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋាន កសាងធនធានមនុស្ស និងការអប់រំ ជាប្រចាំដល់អ្នកនៅជុំវិញខ្លួនឲ្យយល់ពី គុណតម្លៃ នៃសន្តិភាព និងចូលរួមជាប្រចាំ ក្នុងការថែរក្សាសន្តិភាព ឲ្យបានជានិច្ចនិរន្តន៍។
លោក ឃួង ស្រេង បានរម្លឹកថា ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបាន ពុះពារជម្នះរាល់គ្រប់ឧបសគ្គច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាង គ្រប់រសជាតិ ក្នុងបុព្វហេតុស្តារកសាងនិងការពារមាតុភូមិ។ ជាង២០ឆ្នាំចុងក្រោយនេះ ប្រទេសបានធ្វើការអភិវឌ្ឍ ក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីកចម្រើនផ្នែក សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ គួរឲ្យកត់សម្គាល់។
លោក ឃួង ស្រេង បានអំពាវនាវថា ចាំបាច់ត្រូវការពារ សន្តិភាពជាអចិន្រ្តៃយ៍ឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីកម្ពុជា មានឱកាសគ្រប់គ្រាន់ បន្តការកសាងអភិ វឌ្ឍសង្គមជាតិនិងការពារសមិទ្ធផលនានា ដែលសម្រេចបានដើម្បីផ្តល់ប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន រស់នៅសុខសាន្ត តទៅមុខទៀត។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាក់ដែរថា៖ វត្តអង្គបឹងចកជាវត្តដ៏ចំណាស់មួយ មានអាយុកាលជាង ២៣០ឆ្នាំមកហើយ វត្តមនេះ មានការអភិវឌ្ឍន៍រីកចំរើននៅក្រោយពេលបង្កើត ព្រោះបានបន្សល់នូវសមិទ្ធិផលមួយចំនួន ប៉ុន្តែត្រូវបានបំផ្លាញដោយរបបប៉ុលពត។ ក្រោយថ្ងៃរំដោះ វត្តនេះក៏បានកសាងជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ មានសមិទ្ធិផលផ្លែផ្កាជាច្រើន បានកកើតឡើង ដែលមានតម្លៃជាង១លានដុល្លារ ត្រូវបានដាក់បំរើក្នុវិស័យព្រះពុទ្ធសាសនា ដូចជា ព្រះវិហា កុដិ សាលាធម្មសភា ហេដ្ឋរចនាសម្ព័ន្ធ និងធនធានព្រះសង្ឃ សិលវ័ន្ត សិលវត្តី ជាច្រើនអង្គ នាក់ បានប្រតិបត្តិនូវគន្លងពុទ្ធសាសនាដ៏ល្អនៃយើង៕


ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print