ខេត្តក្រចេះ៖ បុរសម្នាក់អារដើមឈើមិនប្រយ័ត្ន ពេលរលំសង្កត់លើខ្លួនបណ្តាលឱ្យស្លាប់នៅនិងកន្លែងភ្លាមៗតែម្តង។
ហេតុការណ៍អារដើមឈើរលំសង្កត់ស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១០.១៥នាទីព្រឹក ថ្ងៃទី២២ខែមករាឆ្នាំ២០២០ម្សិលមិញ នៅត្រង់ចំណុចទឹកចេញ ក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
តាមប្រភពបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ជា វុទ្ធ ភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ហេតុការណ៍នេះកើតឡើងដោយសារជនរងគ្រោះបានចូលព្រៃអារ កាត់ដើមឈើជ្រៀកយកធ្វើផ្ទះដោយខ្វះការណ៍ប្រុងប្រយ័ត្នទើបបណ្តាលឱ្យបាក់រលំមកសង្កត់លើខ្លួនស្លាប់នៅកន្លែងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យដល់កន្លែងនិងធ្វើកំណត់ហេតុរួចបានប្រគល់ដាកសពឱ្យសាច់ញ្ញាត្តិយកទៅធ្វើបុណតាមប្រពៃណីផងដែរ៕ ដោយ ជីវ័ន្ត
...