សម្តេចតេជោ ហ៊ុន សែន ជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិទាំងអស់បានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិទាំងអស់បានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ សម្តេច បានជូនពរបែបនេះលើ Facebook ផ្លូវការ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ។
សម្តេចបានមានប្រសាសន៍ថា៖ ស្របពេលដែលពិធីសែនចូលឆ្នាំចិននឹងចូលមកដល់ថ្ងៃស្អែកទី ២៤ មករា នេះ គឺបងប្អូនខ្មែរ-ចិន និងបងប្អូនខ្មែរមួយចំនួនធំនៅទូទាំងប្រទេសក៏បានត្រៀមរៀបចំខ្លួនរួចស្រេចហើយដើម្បីចូលរួមអបអរសាទរ និងសប្បាយរីករាយក្នុងឆ្នាំថ្មីទាំងអស់គ្នា។

សម្តេចបន្តថា៖ តាមរយៈពិធីបុណ្យទានម្តងៗគឺបានរឹតចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងការស្រឡាញ់រាប់អាននិងកាន់តែមានភាពស្និទ្ធស្នាលរវាងជាតិសាសន៍យើងទូទាំងប្រទេសដែលកំពុងរស់នៅសុខដុមក្រោមដំបូលសន្តិភាពជាមួយគ្នា។

សម្តេចសូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិទាំងអស់បានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ៕

...

អរគុណសន្តិភាព

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print