គ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចនៅអាមេរិក ស្លាប់​៤នាក់

ចែករំលែក៖

សហរដ្ឋអាមេរិក៖ គ្រោះថ្នាក់យន្តហោះធុនតូចនៅអាមេរិក កើតឡើងជាបន្តបន្ទាប់ ដោយសារតែ​ចំនួនយន្តហោះធុនតូច​ របស់ក្រុមហ៊ុនឯកជន សម្រាប់ធ្វើដំណើរ មានច្រើន ទើបមានគ្រោះថ្នាក់កើតឡើងច្រើន​។
នៅពេលនេះយន្តហោះធុនតូចមួយគ្រឿង​បានធ្លាក់​នៅវេលាម៉ោង​១២​និង​១១នាទីរសៀលថ្ងៃទី២២ ខែមករា (ម៉ោងក្នុងតំបន់)​ស្ថិតនៅរដ្ឋ​កាលីហ្វ័រញ៉ា បណ្តាលឲ្យមនុស្ស​៤នាក់នៅលើយន្តហោះនោះស្លាប់ទាំងអស់។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា៖ យន្តហោះបាត់ទំនាក់ទំនងជាមួយទីបញ្ជាការហោះហើរ ហើយ ក៏ដាំក្បាល​បុកដីផ្ទុះឆេះ។ គ្រោះថ្នាក់កើតឡើងនៅអាកាសយានដ្ឋាន​Corona ​ចម្ងាយពីទីក្រុង ឡូសអែនជឺឡេស ៧៥​គីឡូម៉ែត្រ​។
នៅកន្លែងកើតហេតុ ​យន្តហោះឆាបឆេះ​ ហើយក្រុមពន្លត់អគ្គិភ័យ ក៏បានទៅដល់ទីតាំងជួបគ្រោះថ្នាក់ភ្លាមៗ តែមិនមានអ្នកណាម្នាក់នៅរស់នោះឡើយ​។ភ្នាក់ងារអាកាសចរណ៍ស៊ីវិលអាមេរិក ​FAA ​បានប្រកាសថា នឹងបើកការស្រាវជ្រាវពីករណីខាងលើ​។ មកទល់ពេលនេះគេមិនទាន់ប្រកាសពីអត្តសញ្ញា ជនរង្គ្រោះនៅឡើយទេ​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print