ល្បែងសុីសងភ្នាល់បាល់តាមអនឡាញបន្តកើតមានក្នុងក្រុងកំពង់ចាម

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ ទីតាំងបម្រេីប្រព័ន្ធអ៉ិនធេីណេតចំនួនពីរ​ លួចបេីកបង្កប់ល្បែងស៊ី​សងខ្នាតធំ​ ​(ភ្នាល់បាល់តាមអនឡាញ)​ ខុស​ច្បាប់​ បន្តដំណេីរ​ការលក្ខណៈធម្មតាៗក្រោមក្រសែភ្នែកនគរបាល​បុស្ត៍ ក្រុង-ខេត្ត​ ខណៈ​ប្រភេទ​ល្បែងមួយនេះត្រូវបានរាជ​រដ្ឋាភិបាល​ប្រកាសលុប​ចោលទៅហេីយ​ ។

ទីតាំងបនល្បែងសុីសងខុសច្បាប់ទាំងនោះ នៅមិនឆ្ងាយពីក្រសែភ្នែកគណៈបញ្ជាការក្រុង-ខេត្ត​នេះទេ​គ្រាន់​តែលោកមានវិធានការ ឬមានឆន្ទៈបង្ក្រាប ឬអាចរក្សាទុកជាឆ្នាំងបាយ ឬពិបាក​សម្រេចខណៈពាក់ព័ន្ធថ្នាក់លើ អ្នកមានអំណាចខ្លះសមគំនិតជាមួយក្រុមឈ្មួញល្មើសច្បាប់ទាំងនោះ..?

តាមប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ ទីតាំងទាំងពីរ​ ទី១​នៅ​ខាងកើតផ្សារធំស្តិតក្នុងភូមិទី៩ សង្កាត់កំពង់ចាម​ និងទីតាំងទី២ស្តិតតាមបណ្តោយផ្លូវថ្មីទល់មុខខារ៉ាអូខេ​សម័យទំនើបស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់​ សំបួរមាស កណ្តាលក្រុង-ខេត្តកំពង់​ចាម​ គ្រប់គ្រងដោយឈ្មោះ​ ពុំ​ ។

ទោះយ៉ាងណា​ កន្លងមកមហាជនមិនភ្លេចទេ​ចំពោះ​ស្នាដៃ​សមត្ថកិច្ច​អាជ្ញា​ធរ​រាល់ការបើកលេងល្បែងសុីសងខុស​ ច្បាប់គឺមិនអាចរំលងភ្នែកច្រមុះសមត្ថកិច្ចនគរបាលបាល​បុស្ត៍ ក្រុង-ខេត្តបានទេ ។​ ប៉ុន្តែ​មួយ​រយៈ​នេះ​ផ្ទុយពីលេីកមុន​ច្បាស់ជា​មានអាថ៌កំបាំងអ្វីនៅពីក្រោយក្នុងរឿងនេះ​ហើយ ៕​ ដោយ​៖​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print