ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់សិស្សសាលានៅអនុវិទ្យាល័យខ្ជាយ៩នាក់ក្នុងនោះមានប្រុសម្នាក់បានដួលសន្លប់ជាបន្តបន្ទាប់បង្កការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូនិងលោកនាយកសាលាប្រញាប់ប្រញាលដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកដោយមិនដឹងមូលហេតុ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២០នៅសាលាអនុវិទ្យាល័យខ្ជាយស្ថិតនៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាសិស្សានុសិស្សដែល ដួលសន្លប់រួមមាន
១.ឈ្មោះសេក សានភេទស្រីអាយុ១៦ឆ្នាំ ថ្នាក់ទី៩Bរស់នៅភូមិក្រញូង ឃុំរមាំងថ្កោលស្រុកស្វាយទាប។
២.ឈ្មោះសេក សុផាភេទស្រីអាយុ១៥ឆ្នាំ ថ្នាក់ទី៩Aរស់នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោលស្រុកស្វាយទាប។
៣.ឈ្មោះគឹម ហ្វារីដាភេទស្រីអាយុ១៥ឆ្នាំថ្នាក់ទី៩Bរស់នៅភូមិទន្លៀង ឃុំរមាំងថ្កោលស្រុកស្វាយទាប។
៤.ឈ្មោះសាត ស្រីនាត ភេទស្រីអាយុ១៤ឆ្នាំថ្នាក់ទី៧Bរស់នៅភូមិឬស្សីជង្រុក ឃុំរមាំងថ្កោលស្រុកស្វាយទាប។
៥.ឃ្លាំង ឆេងចំប៉ា ភេទស្រី អាយុ១៤ឆ្នាំថ្នាក់ទី៧Aរស់នៅភូមិស្រម៉ជ្រំ សង្កាត់សង្ឃ័រក្រុងស្វាយរៀង។
៦.ឈ្មោះឈឿន ចាន់ពិសី ភេទស្រីអាយុ១៣ឆ្នាំថ្នាក់ទី៧Bរស់នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោលស្រុកស្វាយទាប។
៧.ឈ្មោះជា សុខា ភេទស្រីអាយុ១៣ឆ្នាំថ្នាក់ទី៧Aរស់នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោលស្រុកស្វាយទាប។
៨.ឈ្មោះសាត ចន្ធូ ភេទប្រុសអាយុ១៣ឆ្នាំថ្នាក់ទី៧Bរស់នៅភូមិស្វាយ ឃុំរមាំងថ្កោលស្រុកស្វាយទាប។
៩.ឈ្មោះសុខ ស្រីណាត ភេទស្រីអាយុ១៤ឆ្នាំថ្នាក់ទី៩B រស់នៅភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប។
បច្ចុប្បន្នសិស្សទាំង៩នាក់កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកស្វាយទាបខណះគ្រូពេទ្យកំពុងតាមដានរកមូលហេតុដោយសិស្សមានអាការះអាការះវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម និងអស់កំលាំងផងដែរ។
សូមបញ្ជាក់ថាថ្ងៃទី២០ខែមករាឆ្នាំ២០១០ស្ថិតនៅក្នុងឃុំប្រសូតិ និងឃុំខ្ជាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានសិស្សានុសិស្សដែលដួលសន្លប់មានចំនួន១០នាក់ដោយមានអាការះវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម និងអស់កំលាំងខណះមន្ត្រីមន្ទីសុខាភិបាលខេត្តបានអោយដឹងជាបឋមថាដោយសារអាកាសធាតុក្ដៅហួតហែងមិនមានទឹកគ្រប់គ្រាន់ទើបបណ្ដាលអោយមានបញ្ហាដួលសន្លប់នេះកើតឡើងបែបនេះ៕
ដោយ៖ យឹម សុថាន