ថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកេតុមាលា អញ្ជើញចុះពិនិត្យសំណង់អគារ​ស្នាក់​កា​រប៉ុស្តិ៍នគរបាល  កំពុងសាងសង់ក្នុងបរិវេណសាលាឃុំទួលស្តី

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត អាន អាន់ និងលោក ស្រី ឧត្តមសេនីយ៍ទោ កេីត សុីយុត្តិ នាយករង មន្ទីរពេទ្យព្រះ កេតុមាលា និងក្រុមការងារ តំណាងលោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ -ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នាយកមន្ទីរពេទ្យព្រះកេតុមាលា បានអពាើ្ជញចុះពិនិត្យ សំណង់​អគារ​ស្នាក់​កា​រ ប៉ុស្តិ៍នគរបាល  កំពុងសាងសង់ក្នុងបរិវេណសាលាឃុំ ទួលស្តី ស្រុកចន្ទ្រា ខេត្ត ស្វាយរៀង បានប្រមាណ ៦០ភាគរយ ក្នុងទំហំ ១២គុណនិង៨ ម៉ែត្រត្រូវបង្ហេីយការសាងសង់នាខែខាងមុខ និងរបងសាលា​ឃុំ អណ្តូង​ទឹកជាជំនួយរបស់ក្រុមការងារ មន្ទីរពេទ្យព្រះកេតុមា លា។                                                                        ការចុះពិនិត្យសំណង់អគារ​ស្នាក់​កា​រប៉ុស្តិ៍នគរបាល កំពុងសាង សង់ក្នុងបរិវេណសាលាឃុំទួលស្តីនិងរបងសាលា​ឃុំ អណ្តូង​ទឹករបស់កៀមន្ទីរពេទ្យព្រះកេតុមាលាប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែមករាឆ្នាំ២០២០ នៅសាលាឃុំ ទួលស្តី ស្រុកចន្ទ្រា ខេត្ត ស្វាយរៀង ។                                                                 លោក បា្រក់ ឌិន មេឃុំទួលស្តី បានឱយដឹងថា៖ កន្លងមកនេះ ដោយបានការជួយឧបត្ថម្ភគាំទ្រ ទាំងមធ្យោបាយសម្ភារ ជាបន្ត បន្ទាប់របស់ក្រុមការងារមន្ទីរពេទ្យ ព្រះកេតុមាលា ចុះជួយដល់មូលដ្ឋាន តំបន់ដាច់ស្រយាល ដូចជាសាលាឃុំទួលស្តីយេីងខ្ញុំទទួលបានសមិទ្ធផល ពីឯកឧត្តម លោកជំទាវ អស់លោក – លោកស្រី បុគ្គលិកមន្ទីរពេទ្យ ព្រះកេតុមាលា ជួយជ្រោមជ្រែងសាងសង់ចេញជារូបរាង ជាបន្តបន្តាប់ ជាប់គ្នារដឹក រហូតមក ដល់សព្វថ្ងែនេះ ។ ក្នុងនោះទៀតសោត មានការកសាងហេដ្ឋា រចនាសម្ព័ន្ធ ទីតាំងឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀងដែល ក្រុមការងារបានចុះជួយជាប់ជាប្រចាំដូចភ្លៀង រលឹម មានដូច ជាការពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាតជាដេីម ។  បន្ទាប់ពីបានត្រួតពិនិត្យ និងស្តាប់សេចក្តីរាយការរបស់លោកមេឃុំ និងមេប៉ុស្តិ៍រួចមក លោកជំទាវក៏បានផ្តល់ឧបករណ៍ចម្រោះទឹកនិងពូជដំណាំ ដាំក្នុងរដូវប្រាំងនេះ ។           ជាបន្តមកទៀតលោកស្រី កេីត សុីយុត្តិ និងលោកស្រី អាន អាន់ រួមទាំងសហការីបានអញ្ជើញចុះពិនិត្យ និងសាកសួរសុខ ទុក្ខ ដល់មណ្ឌលសុខភាពមិត្តភាពកម្ពុជា- វៀតណាម ស្ថិតក្នុងមូលដ្ឋានឃុំទួលស្តី ក្រោមការគ្រប់គ្រងផ្ទាល់របស់មន្ទីរពេទ្យព្រះកេតុមាលាបន្តទៀត  ។
លោកស្រីវរសេនីយ៍ឯក វេជ្ចបណ្ឌិតទឹម សុន្ទរី ប្រធានក្រុមប្រចាំមណ្ឌលសុខភាព  បានរាយការណ៍ពីស្ថានភាពទូទៅរបស់មណ្ឌ លសុខភាពមិត្តភាព​ កម្ពុជា​-វៀតណាម ទទួលពិនិត្យព្យាបាលជម្ងឺចូលមកសម្រាក ជាប់ជាប្រចាំ ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំទួលស្តី ស្រុកចន្ទ្រា ។      លោកស្រីឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត អាន អាន់និងលោកស្រីឧត្តមសេនីយ៍ទោ កេីត សុីយុត្តិ បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ លោកឧត្ដមសេនីយ៍​ឯក​ វេជ្ជ បណ្ឌិត​ លី សុវណ្ណ ចំពោះបុគ្គលិកពេទ្យទាំងអស់ ដែលផ្លាស់ប្តូរ  វេនជាបន្តបន្ទាប់ មករ៉ាប់រងភារកិច្ច រស់នៅមូលដ្ឋានជាប់ជាមួយប្រជាពលរដ្ឋ ព្រមទាំងផ្តល់ឧបឧបករណ៍ចម្រោះទឹកនិងពូជដំណាំ ដាំក្នុងរដូវប្រាំងផងដែ៕

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print