នគរបាល! ចុះអនុវត្តបណ្ដឹងករណីជេរប្រមាថ និងគំរាមបាញ់សម្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ សហការចុះអនុវត្តបណ្ដឹងដោយឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីជេរប្រមាថ និងគំរាមបាញ់សម្លាប់ដោយអាវុធកែច្នៃ ។

ហេតុការណ៍ខាងលើបានអនុវត្តន៍ឡើង នាថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលស្រុកក្រគរ ជនសង្ស័យត្រូវបានកម្លាងអនុវត្តឈ្មោះ ចាន់ ណាក់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយការឃាត់ខ្លួនសង្ស័យរូបនេះ គឺជាការអនុវត្តបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ប៊ិន ភាព ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ដែលជនសង្ស័យ(ចាន់ ណាក់)ប្រព្រិត្តកាលពីវេលាម៉ោង៦ និង៣០នាទី យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ នៅចំណុចកាច់កង់តូបលក់ដូររបស់ឈ្មោះ ឡុង កាលី ភេទប្រុស អាយុ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ។

របាយការណ៍នគរបាលស្រុកដដែលបន្តទៀតថា ជនសង្ស័យ(ចាន់ ណាក់)បានឃាត់ចាប់ខ្លួនរួមទាំងវត្ថុតាងអាវុធកែច្នៃ(ខ្យល់) និងឧបករណ៍កែច្នៃ(ឆក់)ផងដែរ ដើម្បីបញ្ជូនទៅអធិការនគរបាលដ្ឋានស្រុកក្រគរបន្តនីតិវិធី ជនសង្ស័យ(ចាន់ ណាក់) បានឆ្លើយសាភាពចំពោះមុខសមត្តកិច្ចនគរបាលស្រុកក្រគរ មូលហេតុ៖ ខ្លួនជេរប្រមាថ និងគំរាមបាញ់សម្លាប់ជនរងគ្រោះ(ប៊ិន ភាព) ដោយខឹងហាមឃាត់មិនឲ្យខ្លួនទៅរកសុីដាក់អន្ទាក់សត្វព្រៃ នៅតំបន់ព្រៃភ្នំដំរីស្រុត ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print