ទុក្ខជាន់ទុក្ខរថយន្តសាមុយមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដឹកសិស្សដួលសន្លប់មកមន្ទីរពេទ្យខេត្ត ចៃដន្យអាក្រក់បុកម៉ូតូឆ្លងថ្នល់ ស្លាប់២នាក់ប្តីប្រពន្ធ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ពិតជាទុក្ខជាន់លើទុក្ខមែនរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ខណៈកំពុងបើកបរដឹកសិស្សរងគ្រោះ ដែលដួលសន្លប់តាមផ្លូវជាតិលេខ១ ឆ្ពោះមកមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ តែចៃដន្យគ្រោះអាក្រក់មកដល់ចំណុចផ្លូវបំបែកជាបួនបុកជាមួយអ្នកជិះម៉ូតូបណ្ដាលអោយស្លាប់២នាក់ប្ដីប្រពន្ធនឹងកន្លែង។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
តាមសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះស្លាប់មានឈ្មោះហាស់ ចន អាយុ ៧០ ឆ្នាំ មុខរបរ កសិករ និងឈ្មោះ តូច សុខ ភេទ ស្រី អាយុ ៦៨ ឆ្នាំមុខរបរកសិកររស់នៅភូមិ ស្វាយរូង ឃុំ កំពង់ចក ស្រុក រំដួល ខេត្ត ស្វាយរៀង។
ប្រភពីសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស់វ័យចំណាស់ម្នាក់និងប្រពន្ធជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១ D៤៧៥៩ បើកពីទឹសខាងលិចទៅកើត លុះមកដល់ខាងលិចផ្លូវបំបែកជាបួន បានបត់ឆ្វេងបំរ៉ុងទៅជើងក៏ត្រូវរថយន្តសាមុយ ដឹកសិស្សរងគ្រោះមកពីទិសខាងកើតបញ្ច្រាស់ទិសគ្នាបុកពេញទំហ៊ឹង អូសទាំងម៉ូតូនិងមនុស្សជាង១០ម៉ែត្រ រថយន្តកិនចំក្បាលជនរងគ្រោះស្លាប់ភ្លាមៗ ទាំងពីរនាក់ប្តីប្រពន្ធនៅកន្លែងកើតហេតុតែម្តង។

ប្រភពដដែលបានបន្តថា រីឯសិស្សរងគ្រោះត្រូវសមត្ថកិច្ចហៅរថយន្តសាមុយមន្ទីរពេទ្យខេត្តស្វាយរៀង មកសាងយកទៅសង្គ្រោះ ក៏ប៉ុន្តែក្រុមគ្រូពេទ្យនិយាយថា មានការព្រួយបារម្មណ៍អំពិសុវត្ថិភាពសិស្សរងគ្រោះ ដែលជួបគ្រោះដួលសន្លប់២លើក មានសុខភាពខ្សោយធ្ងន់ធ្ងរពេលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវប្តូររថយន្តហើយគ្រូពេទ្យដកបំពង់ខ្យល់អុកស៊ីស៊ែនចេញពីច្រមុះ ខណៈប្តូររថយន្តនោះធ្វើឲ្យសិស្សរងគ្រោះទ្រុឌទ្រោមស្ទើពុំដកដង្ហើមមិនដឹងថា វាសនាយ៉ាងណានោះទេគឺកំពុងសង្គ្រោះបន្ទាន់៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print