បើកម៉ូតូលឿន​ដួលបោកក្បាលនឹងរបាំងថ្មស្លាប់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ចេញពីធ្វើការបើកម៉ូតូ លឿន​ដួលបោកលឿនដួលបោកក្បាលនឹងរបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យ​ ​ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើត​ឡើងកាលពីម៉ោង០២រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ក្នុងសង្កាត់អូរ​បែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ខៀវ បូរ៉ាវីន អាយុ២៥ឆ្នាំ មុខរបរបមុខរបរបុគ្គលិកនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្នាក់ផ្ទះ​លេខ​៣០ ផ្លូវ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង​កង រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើត​ហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដា pcx​ ពណ៌​ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ​1HT-1265 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានដួលបោកក្បាលជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបែកក្បាលស្លាណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូល​ដ្ឋាន បានសហការជាមួយកម្លាំងជំនាញចុះមក​ធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចបានដឹកយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ រង់ចាំសាច់ញាតិ​យកឯកសារមកប្រគល់ឲ្យវិញ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print