ខេត្តព្រះសីហនុ ៖ ក្រុមការងារក្រសួងសុខាភិបាលបានអោយដឹងថា រហូតដល់ម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៨ មករា ២០២០ ស្ថានភាពអ្នកជំងឺជនជាតិចិន ដែលបានឆ្លងវីរុសប្រភេទថ្មី រលាកសួត បង្កឡេីងដោយមេរោគកូរ៉ូណាវីរុសគាត់មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ ។
ក្រុមការងារបានបញ្ជាក់ថា បានរកឃេីញអ្នកប៉ះពាល់ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ ។
ពាក់ព័ន្ធករណីសុខភាពដែលងាយប្រឈមនឹងជីវិតនេះក្រុមការងារបានបញ្ជាក់ទៀតថា មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា ។
ក្រសួងសុខាភិបាលបានបង្ហាញពីវិធីអប់រំ និងការបង្ការចំលងមេរោគកូរ៉ូណាវីរុសប្រភេទថ្មីដូចជា ៖ សត្វឈឺឬងាប់មិនត្រូវបរិភោគ ការពារខ្លួនអ្នក និង អ្នកដទៃពីការឆ្លងជំងឺលាង សម្អាត ដៃរបស់អ្នក បន្ទាប់ពីក្អក ឬ កណ្តាស់នៅពេលថែទាំអ្នកជំងឺមុនពេលអំឡុងពេល និងបន្ទាប់ពីរៀបចំអាហារ មុនពេលបរិភោគ ក្រោយបន្ទោរបង់នៅពេលឃើញដៃកខ្វក់ បន្ទាប់ពីប៉ះ ពាល់សត្វ ឬ លាមកសត្វ ការពារខ្លួនអ្នកពីការឆ្លងជំងឺ ជៀសវាងការប៉ះពាល់
ជាមួយអ្នកជំងឺ បើគ្មានសម្ភារការពារខ្លួន (រួមមាន៖ ប៉ះភ្នែកច្រមុះ ឬ មាត់អ្នកជំងឺ)និងជាមួយកសិដ្ឋានសត្វរស់ ឬ
សត្វព្រៃ។
ក្រុមការងារបានអះអាង រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ១១៥ ៕ ដោយ ៖ ជាយក្រុង