ស្លាប់​ជិត៦០នាក់និងពលរដ្ឋជាង៤ម៉ឺននាក់​ ភៀសខ្លួនដោយទឹកជំនន់នៅប្រេស៊ីល

ចែករំលែក៖

គ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសប្រេស៊ីល​ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ​៥៨នាក់ហើយ និងពលរដ្ឋ​ជាង ៤ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។

ចាប់តាំងពីចុងសប្តាហ៍​កន្លងមក ភ្លៀងបានធ្លាក់ខ្លាំង​នៅភាគអាគ្នេយ៍​ក្នុងប្រទេសប្រេស៊ីល ជាពិសេស​នៅក្នុងរដ្ឋ Rio de Janeiro, រដ្ឋ Minas Gerais និងរដ្ឋ Espirito Santo ។ ភ្លៀងខ្លាំង​ក្នុងតំបន់​ទាំងនេះ ​បង្កជាទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ​ សម្លាប់​មនុស្ស​ជាបន្តបន្ទាប់​ ។ 

ភ្នាក់ងារ​ការពារជនស៊ីវិល​របស់ប្រេស៊ីល​បញ្ជាក់ថា នៅក្នុងរដ្ឋ Minas Gerais តែមួយ ជនរងគ្រោះបាត់បង់ជីវិត​កើនឡើង​រហូតដល់​៤៧នាក់ ខណៈ៤នាក់នៅបាត់ខ្លួន និង​​៦៥នាក់ផ្សេងទៀត​បានរងរបួស ។ 

ទីក្រុង​យ៉ាងតិច ១០១​ នៅក្នុងតំបន់​ត្រូវបានប្រកាស​អាសន្ន ក្រោយពី​មនុស្ស ១៤ ៦០៩ នាក់​បានភៀសខ្លួនចេញពីលំនៅឋាន​ដោយទឹកជំនន់, មនុស្សប្រហែល ៣ ៣៨៩នាក់ផ្សេងទៀត​ គ្មានផ្ទះសម្បែងស្នាក់អាស្រ័យ​នោះឡើយ ។ 

នៅក្នុងរដ្ឋធានី​នៃខេត្ត Belo Horizonte មនុស្ស​១៣នាក់​បានស្លាប់ ភាគច្រើនបណ្តាល​​មកពី​បំណាក់ដី​សង្កត់​លើ ​។ នៅ​រដ្ឋ Espirito Santo គ្រោះធម្មជាតិនេះ​បណ្តាលឲ្យស្លាប់​មនុស្ស​៩នាក់ ចំណែក​នៅ​រដ្ឋ Rio de Janeiro ស្លាប់មនុស្ស២នាក់បន្ថែមទៀត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print