ចិនក្លាយជាប្រទេស​លក់អាវុធច្រើនលំដាប់ទីពីរ លើពិភបលោក 

ចែករំលែក៖

កាលពីប៉ុន្មានឆ្នាំមុន ចិនគឺជាប្រទេសដែលមានអាវុធតិចតួចហើយភាគច្រើនទិញ​ពីបរទេស​ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ​ចិនបានក្លាយទៅជាប្រទេសឈានមុខគេ ក្នុងវិស័យផលិតសព្វាវុធ​ មិនត្រឹមតែប្រើប្រាស់នៅក្នុងប្រទេសនោះឡើយ ថែមទាំង​លក់ទៅក្រៅប្រទេស ឈរលំដាប់លេខពីរលើពិភពលោកទៀត​។​ 

ព័ត៌មាន Sputnik នៅព្រឹកថ្ងៃ ទី២៨ ខែមករា ឆ្នាំ២០២០ បានផ្សាយថា វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (Stockholm) មានមូលដ្ឋាននៅក្នុងប្រទេស​ស៊ុយអែតបានឱ្យដឹងថា ចិនបានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងនាមជាប្រទេសផលិត និងនំាចេញអាវុធធំជាងគេបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក ខណៈរុស្ស៊ីឈរនៅលេខរៀងទី ៣។ 

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដោយផ្អែកលើទិន្នន័យកាលពីឆ្នាំ២០១៧ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ វិទ្យាស្ថាន Stockholm បានបញ្ជាក់យ៉ាងដូច្នេះថា ​«សហរដ្ឋអាមេរិកជាប់លេខមួយ ក្នុងនាមជាប្រទេសផលិត និងនំាអាវុធធំជាងគេបំផុត ក្នុងចំណោមប្រទេសចំនួន ១០០ នៅលើពិភពលោក ជាមួយការចេញអាវុធកាលពីឆ្នាំ២០១៧ មានទំហំ ២២៦.៦ពាន់លានដុល្លារ តាមពីក្រោយដោយប្រទេសចិនដែលនាំចេញ អាវុធក្នុងទំហំចន្លោះពី ៧០-៨០ពាន់លានដុល្លារ ខណៈរុស្ស៊ីជាប់លេខ ៣ ដោយលក់អាវុធបាន ៣៧.៧ពាន់លានដុល្លារ»។

គួរជម្រាបថា នៅក្នុងរបាយការណ៍កាលពីលើកមុន វិទ្យាស្ថានស្រាវសន្តិភាពអន្តរជាតិ Stockholm មិនបានរាប់បញ្ចូលប្រទេសចិន ទៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួននោះទេ ដោយសារតែមិនមានព័ត៌មានគ្រប់គ្រាន់ពាក់ព័ន្ធនឹងការលក់ និងនាំចេញអាវុធរបស់ទីក្រុងប៉េកាំង។ យ៉ាងណាក៏ដោយ ដោយផ្អែកលើទិន្នន័យកាលពីឆ្នាំ២០១៧ វិទ្យាស្ថានស្រាវមួយនេះក៏បានវាយតម្លៃផងដែរថា ក្រុមហ៊ុនអាវុធចិនមួយចំនួន បានជាប់ក្នុងឈ្មោះចំណោមក្រុមហ៊ុនផលិតអាវុធកំពូលៗទាំង ២០នៅលើពិភពលោក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print