ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់ បានភ្ញាក់ផ្អើលឆោឡោនិងបានរាយការណ៍ដល់សមត្ថកិច្ច បន្ទាប់ពីពួកគាត់បានប្រទះឃើញ ម៉ូតូមួយគ្រឿង ដែលត្រូវគេទុកចោលនៅមុខហាងលក់បបរមួយ តាំងពីម៉ោង៧និង៣០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ រហូដល់ម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នៅមុខតូបលក់បបរមាន់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។
ម៉ូតូដែលត្រូវគេប្រទះឃើញនោះម៉ាកវ៉េវអាល់ហ្វា ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AM7513។
តាមសំដីប្រជាប្រពលរដ្ឋដែលបានឃើញហេតុការណ៍នោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញម៉ូតូវ៉េវអាហ្វា បានទុកចោលតាំងពីម៉ោង៧នឹង៣០នាទីយប់រហូតដល់ម៉ោង១ និង៣០នាទីរំលងអធ្រាត្រ តែមិនឃើញម្ចាស់មកយកវិញ ទើបប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ រង់ចាំម្ចាស់ម៉ូតូមកទទួលយកត្រឡប់ទៅវិញ ។ បើសិនជាម្ចាស់ម៉ូតូបានឃើញហើយសូម អញ្ជើញទៅយកនៅប៉ុស្តិ៍ផ្សារកណ្តាលទី១៕
ដោយ៖ វិបុល