លែងលះប្រពន្ធ៣ឆ្នាំមិនទាន់អស់អាល័យខូចចិត្តឡើងលើដងសន្ទូចការដ្ឋានផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ បានឡេីងទៅលេីដងសន្ទូចការដ្ឋានមួយកន្លែងចាំមេីលផ្លូវប្រពន្ធកូនតែត្រូវឃេីញបង្កការភ្ញាក់ផ្អេីលឃាត់ចុះមកវិញព្រោះតែបញ្ហានៅមិនទាន់អស់អាល័យពីប្រពន្ធខណះលែងលះគ្នាអស់រយះពេល៣ឆ្នាំមកហេីយ។
ហេតុការណ៍​នេះ បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅការដ្ឋានសំណង់ស្ពានអាកាសចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
បុរសកើតរោគចិត្តខាងលើឈ្មោះ រួន ឈីត អាយ៣១ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។
តាមការរៀបរាប់ពីបុរសខាងលើ ទាំងទឹកភ្នែករលីងរលោងថា រូបគាត់មានប្រពន្ធ មានកូនស្រី២នាក់ ហើយអស់រយៈពេល៣ឆ្នាំកន្លងមកហើយ ត្រូវបានប្រពន្ធសុំលែងលះ គ្រាដែលគាត់ចេញទៅធ្វើការងារ រកលុយ ដើម្បីគ្រួសារនៅឯប្រទេសថៃ ប្រពន្ធយកទាំងកូន២នាក់ទៅបាត់អស់ទៀត ។
បុរសដដែលបន្តទៀតថា គ្មានរឿងអ្វីសោះ ក្នុងគ្រួសារ ក៏ប៉ុន្តែដើម្បីជីវភាពគ្រួសារ គាត់លះបង់ ខ្លាតឆ្ងាយពីក្រុមគ្រួសារ ពីស្រុកកំណើតចេញទៅធ្វើការងារនៅឯប្រទេសថៃ បែជាជួបឧបសគ្គ បែកបាក់ស្នេហារវាងប្តីប្រពន្ធទាំងគ្មានហេតុផលទៅវិញ ហើយក្រោយពីបែកបាក់គ្នាមក គាត់នៅប្រកបការងារ នាទីក្រុងភ្នំពេញ ធ្វើជាជាងសំណង់ ដោយនឹកឃើញស្រណោះខ្លួន ខ្សែជីវិតមិនគួរណា ជួបគ្នាត្រឹមបានកូន២នាក់ បែកបែកគ្នាទៅវិញ ទើបព្យាយាមសម្រុះសម្រួល ផ្តុំផ្សំផ្គុំស្នេហ៍ឡើងវិញ តែភាគីខាងប្រពន្ធ ម្តងបែបនេះ ម្តងបែបនោះ ហើយក្រោយពីអតីតប្រពន្ធផ្តល់ព័ត៌មានមកថា ឲ្យរងចាំសិន ទើបនៅព្រឹកថ្ងៃទី២៩ ខែមករានេះ ខ្លួនត្រេកអរពេក ហេតុតែអន្ទះសារ ចង់ឃើញមុខប្រពន្ធកូន ទើបដើរទៅឡើងលើដងសន្ទូចនៅកន្លែងការដ្ឋាន ដើម្បីរងចាំប្រពន្ធ ។
ក្រោយពីស្តាប់ការរៀបរាប់ បុរសខាងលើ មិនមែនបែកថ្នាំដូចការសន្និដ្ឋានជំហានដំបូងទេ គាត់ជាមនុស្សខូចចិត្ត វិប្បត្តិស្នេហ៍ ក្នុងសង្គមគ្រួសារ ក្រោយពីសមត្ថកិច្ចឃាត់នាំយកទៅសំចតនៅប៉ុស្តិ៍ ឲ្យហូបអារហារ រួចត្រូវបានសាច់ញាតិ មកដល់ដែរ ។
តាមសាច់ញាតិបានឲ្យដឹងថា គាត់មានបញ្ហាក្នុងគ្រួសារ ក្រោយពីលែងលះគ្នាជាមួយប្រពន្ធ រួចសុំសមត្ថកិច្ច យកបុរសខាងលើវិលទៅស្រុកកំណើតវិញ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print