នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចយកគ្រឿងអល័ង្កកានិងប្រាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ០២ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញធ្វើការឃាត់ខ្លួនករណីលួចយកគ្រឿង អល័ង្កកានិងប្រាក់។ការឃាត់ខ្លួនជនសង្ស័យទាំង២ខាងលើនេះកាលពីវេលាម៉ោង១៥ និង០០នាទីនៅថ្ងៃទី២៨ខែមករាឆ្នាំ២០២០ នៅចំណុចក្នុងរោងស្នាក់នៅកម្មករសំណង់ផ្ទះលេខ១៨ ផ្លូវ២១ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ២នាក់១-ឈ្មោះ ធី សុធា ភេទប្រុស អាយុ១៧ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) , ១-ឈ្មោះ ធី វ៉ាធិ ភេទប្រុស អាយុ១៧ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះឈ្មោះ ទេព ស៊ីនួន ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ២១ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
លោកញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានដាក់សម្ភារៈរបស់គាត់នៅក្រោមក្នើយក្នុងបន្ទប់ជួលហើយក្រុមជនសង្ស័យបាននាំគ្នាធ្វើសកម្មភាពចូលលួចបានសម្រេចពេលនោះជនរងគ្រោះឃើញដែតែចាប់មិនបាន។ លោកនាយប៉ុស្តិ៍បានបន្តទៀតថាលុះព្រឹកឡើងជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ក្រោយមកលោកបានស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើតែម្តង។
សម្ភារៈបាត់បង់ ៖ មាសជាខ្សែក០២ខ្សែមានបណ្តោង ទម្ងន់១.៥ជី , ខ្សែកផ្លាកទីន០១ ទម្ងន់៥ជី . ជញ្ចៀនមាស២វង់ទម្ងន់៦ជី និងលុយខ្មែរ១.២៥០.០០០ , លុយដុល្លា ៧០ដុល្លា ។ សម្ភារៈបន្សល់ទុក លោហៈធាតុពណ៌លឿងមានបន្តោង០១ខ្សែ(ខ្សែក) , ខ្សែដៃពណ៌លឿងស្លេក១ខ្សែ , ជញ្ចៀនលោហៈពណ៌លឿងស្លេក២វង់ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print