មន្ត្រីសុខាភិបាល​ខេត្ត Hubei ​បញ្ជាក់ថា មនុស្ស​២៥នាក់ស្លាប់បន្ថែមទៀតដោយសារវីរុសផ្លូវដង្ហើមថ្មី កូរ៉ូណា

ចែករំលែក៖

នៅក្នុងសេចក្តីប្រកាសនាព្រឹកថ្ងៃតី​២៩ខែមករា​ មន្ត្រីសុខាភិបាល​ខេត្ត Hubei ​បានបញ្ជាក់ថា មានមនុស្ស​២៥នាក់ ស្លាប់បន្ថែមទៀតនៅថ្ងៃទី​២៨ខែមករា ធ្វើឲ្យចំនួនអ្នកស្លាប់និង​ឆ្លងកើនឡើងខ្ពស់ជាបន្តបន្ទាប់​។

ជំងឺរលាកសួតថ្មីកូរ៉ូណា​ ដែលផ្ទុះឡើង​ដំបូងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ហើយបាននិងកំពុងឆ្លងរាតល្បាតយ៉ាងឆាប់រហ័ស​នៅក្នុងប្រទេសចិន និងប្រទេសមួយចំនួន​នៅជុំវិញ​ពិភពលោកនោះ មកដល់ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០២០ បណ្តាលឲ្យស្លាប់​អ្នកជំងឺ​កើនឡើង​១៣២នាក់ និង​ជាង​៦ពាន់នាក់រងរបួស ។ 

នៅក្នុងប្រទេសចិន ទីដែលជំងឺបានផ្ទុះឡើង​នៅទីក្រុងវូហាន ខេត្ត Hubei ភាគកណ្តាលរបស់ចិននោះ​ ជំងឺនេះបាន​ឆ្លងទៅកាន់ខេត្ត​នានា​មួយចំនួន ធ្វើឲ្យអ្នកជំងឺបានកើនឡើងសរុប      ៥៩​៥១នាក់ និងស្លាប់​១៣២នាក់ គិតមកត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ។ 

គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន ជំងឺនេះ​បានឆ្លងរាលដាល​ប្រទេសមួយចំនួន ដូចជា ថៃ១៤ករណី, ហុងកុង​៨ករណី, តៃវ៉ាន់​៨ករណី, ជប៉ុន៧ករណី, ម៉ាកាវ៧ករណី, ម៉ាឡេស៊ី៧ករណី, សិង្ហបុរី៧ករណី, អូស្ត្រាលី៥ករណី, សហរដ្ឋអាមេរិក៥ករណី, បារាំង៤ករណី, អាល្លឺម៉ង់​៤ករណី, កូរ៉េខាងត្បូង​៤ករណី, កាណាដា​២ករណី, វៀតណាម​២ករណី, កម្ពុជា១ករណី, នេប៉ាល់១ករណី និងស្រីលង្កា១ករណី ។ 

រហូតមកដល់ពេលនេះ មិនទាន់​មានសេចក្តីរាយការណ៍ថា មានថ្នាំព្យាបាល ឬបង្ការជំងឺនេះនៅឡើយទេ ។ អង្គការសុខភាព​ពិភពលោក​បានទទួលស្គាល់ថា វាជាជំងឺឆ្លងតាមរយៈផ្លូវខ្យល់ដង្ហើម​ដែលកំពុងឆ្លងយ៉ាងអាសន្ន​នៅក្នុងប្រទេសចិនពិតប្រាកដមែន ។ ប៉ុន្តែអង្គការនេះ​ មិនទាន់សម្រេចចេញប្រកាស​អាសន្ន​នៅទូទាំងពីពភពលោក​នៅឡើយទេ ។ 

ប្រព័ន្ធផ្សព្វផ្សាយ​ខ្លះ​បានផ្សាយថា អ្នកជំងឺនេះ​ មានអការជំងឺដំបូង​គឺផ្តាសាយធម្មតា ពីតិចតួច ទៅច្រើន និងដល់ដំណាក់កាលចុងក្រោយ គឺ​ពិបាកដកដង្ហើម ដកដង្ហើមលែងចេញ ហើយស្លាប់តែម្តង ។ ឈ្មោះជំងឺពិតប្រាកដ​មិនទាន់ត្រូវបានគេបញ្ជាក់ជាផ្លូវការទេ អ្នកខ្លះថាជំងឺរលាកសួតថ្មី ឬកូរ៉ូណាវីរ៉ុស(coronavirus)ប៉ុណ្ណោះ ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ​ ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសដាណឺម៉ាក់​បានស្នើដល់​ សារព័ត៌មានមួយរបស់ប្រទេសដាណឺម៉ាក់សុំទោសជាបន្ទាន់ ដែលបានផ្សព្វផ្សាយរូបត្លុក មានលក្ខណៈប្រមាថ​ដល់ប្រទេសចិនទាំងមូល។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល សារព័ត៌​មាន​មួយបានផ្សព្វផ្សាយរូបទង់ជាតិចិន​ ដែលមានផ្កាយធំមួយ និងផ្កាយតូចៗ​៥  ជំនួសវិញ​ដោយវីរុស មិនមែនជាផ្កាយឡើយ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ​ស្ថានទូតចិនប្រចាំនៅ​ ដាណឺម៉ាក់ បានស្នើឲ្យ​សុំទោសជាបន្ទាន់ពាក់ព័ន្ធនិងការផ្សព្វផ្សាយខាងលើ ​ដែលប្រមាណដល់ប្រទេសចិនទាំងមូល​។ ស្ថានទូតចិនប្រកាសថា​​ ថ្នាក់ដឹកនាំរបស់​សារព័ត៌មាន​ Jyllands-Posten ត្រូវតែសុំទោសពលរដ្ឋចិន​ ក្រោយពេលដែលផ្សាយព័ត៌មានពាក់ព័ន្ធវីរុស កូរ៉ូណា​កាលពីថ្ងៃទី​២៧ខែមករា​ ។

នៅក្នុងសេចក្តីប្រកាសរបស់ស្ថានទូតចិនកាលពីថ្ងៃទី​២៨ខែមករា​ បានបញ្ជាក់ថា​«​មិនមានការយលយោគ​ អាធ្យាស្រ័យ​នោះឡើយ។សកម្មភាពខាងលើ គឺបានឆ្លងផុតបន្ទាត់ នៃសង្គម​អភិវឌ្ឍន៍ ទំនើបកម្ម ។ សេរីភាព​ បញ្ចេញមតិ​ និងក្រមសីលធម៌ បានបំពាន ប៉ះពាល់ដល់​ ស្មារតី​​ កិត្តិយស់របស់មនុស្ស»។

ចំណែកអគ្គនាយក សារព័ត៌មាន​ Jyllands-Posten លោក​ Jacob Nybroe បានបញ្ជាក់ថា​​ សារព័ត៌មានរបស់លោក​មិនមាន បំណង​យករូបតំណាងចិន ធ្វើជាល្បែងនោះឡើយ ​ហើយក៏បដិសេធ​សុំទោសផងដែរ​។ លោក Jacob Nybroeបញ្ជាក់ថា យើងមិនអាចសុំទោសដល់អ្វីដែលយើងជឿថា មិនបានធ្វើខុសនោះ​៕ 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print