ខេត្តកំពង់ស្ពឺៈ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋ មន្ត្រី ទទួ លបន្ទុកកិច្ចការបញ្ជូនកងកម្លាំងកម្ពុជា រក្សាសន្តិភាពអង្គការ សហប្រជាជាតិ តំណាងសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តែងការកោ តសរសេីរ និងវាយតម្លៃខ្ពស់ចំពោះគណៈ កម្មាធិការជាតិបព្ចូានកងវិស្វកម្ម លេខ៣៩៦សរុបចំនួន១៨៤នាក់ នារី ២៤ នាក់ ចេញបំពេញបេ សកកម្មរក្សាសន្តិ ភាព របស់អង្គការសហប្រ ជាជាតិ នៅសាធារណរដ្ឋលីបង់។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន ថ្លែងដូច្នេះក្នុងពិធីជូនដំណេីរកងវិស្វកម្មដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯក ស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែ មករា ឆាំ្ន ២០២០ នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព ពហុសាសន៍ ស្ថិតក្នុងភូមិសាស្ត្រ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈ កម្មាធិ ការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំ ងរក្សាសន្តិភាព បោសសម្អាតមីន និងយុទ្ទភ័ណ្ឌមិន ទាន់ផ្ទុះគូសបញ្ជាក់ថាៈក្នុងរយៈពេល១៤ឆ្នាំ កម្ពុជាទទួលបានស្នាដៃយ៉ាងធំធេងជាច្រើន និងលើកកម្ពស់កិត្តិយសជាតិឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិតាមរយៈការបញ្ជូនកងកម្លាំង របស់ខ្លួនជាច្រើនពាន់នាក់ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ថ្ងៃនេះកម្ពុជាបន្តបញ្ជូនកម្លាំងរបស់ខ្លួន ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៅសា ធារណរដ្ឋលីបង់ ក្រោមឆត្រអង្គការសហប្រជាជាតិសរុបចំនួន ១៨៤នាក់ថែមទៀត ។
សូមបញ្ជាក់ថា ឆ្នាំ២០២០នេះ គឺជាឆ្នាំទី១៤ហើយ ដែលកម្ពុជា បានបញ្ចូនកងកម្លាំងទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិ ភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាមួយប្រទេសចំនួន ១២៣នៅលើពិភពលោក។ អ្វីដែលជាមោទនភាពនោះ មក ដល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកម្លាំងចូលរួមបំពេញបេសកកម្មចំនួន៨ប្រទេសរួមមាន៖ សាធារណរដ្ឋ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ឆាដ ម៉ាលី និង អាហ្វ្រិកកណ្តាល សរុបចំនួនជាង៦,៥៥៧នាក់។
ជំនាញដែលកងកម្លាំងរបស់កម្ពុជាបានបំពេញនោះរួមមាន បោសសំអាតមីន កំទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ មន្ទីពេទ្យកម្រិត២ វិស្វកម្មសំណង់ វិស្វកម្មព្រលានយន្តហោះ នាយទា ហានសេនាធិការ និងសង្កេតការណ៍៕សុខដុម