សហរដ្ឋអាមេរិក៖ កាលពីយប់ថ្ងៃទី២៨ខែមករា យន្តហោះដឹកពលរដ្ឋអាមេរិក២៤០ នាក់ បានចាកចេញពីទីក្រុង វូហានទៅកាន់ទីក្រុង Ontario រដ្ឋកាលីហ្វ័រញ៉ា ក្នុងពេលដែលវីរុស រាលដាលកាន់តែខ្លាំង។ជាមួយគ្នានេះដែរ ជប៉ុនក៏បានជម្លៀសពលរដ្ឋរបស់ខ្លួន២០៦នាក់ចេញពីទីក្រុងវូហានទៅកាន់ជប៉ុនវិញដោយជោគជ័យ។
ជាមួយគ្នានេះដែរបណ្តាប្រទេសនៅតំបន់អាស៊ីភាគកណ្តាល ដែលមានបន្ទាត់ព្រំដែនជាប់ប្រទេសចិនបានសម្រេចបិទព្រំដែន និងផ្អាកផ្តល់ទិដ្ឋាការ ដូចដែលធ្លាប់បានធ្វើកាលពីឆ្នាំ២០០៣ដើម្បីទប់ស្កាត់វីរុស SARS ។
នៅពេលនេះប្រទេសស្ថិតនៅតំបន់អាស៊ីភាគកណ្តាលមិនទាន់មានករណីឆ្លងវីរុស កូរ៉ូណានៅឡើយទេ ប៉ុន្តែប្រទេសទាំងនោះបានសម្រេចបិទព្រំដែន ក្នុងនោះមាន ប្រទេស (Kazhakstan, Uzbekistan, Turkmenistan, Tajkistan, Kyrgyzstan) ។
នៅបណ្តាប្រទេស ក្នុងតំបន់អាស៊ីភាគកណ្តាល ពលរដ្ឋបារម្ភយ៉ាងខ្លាំងពីជំងឺឆ្លង ដោយសារតែប្រទេសទាំងនោះ មិនមានបទពិសោធន៍នៅក្នុងការទប់ស្កាត់។ រដ្ឋាភិបាលបានបណ្តាប្រទេស ក្នុងតំបន់អាស៊ីភាគកណ្តាល បានផ្តល់ព័ត៌មានដល់ពលរដ្ឋថាមិនមានករណីឆ្លងនោះឡើយ ។ ប៉ុន្តែពលរដ្ឋនៅមិនស្ងប់ចិត្តនោះឡើយ ទើបធ្វើឲ្យរដ្ឋាភិបាលសម្រេចផ្អាកផ្តល់ទិដ្ឋាការដល់ពលរដ្ឋចិន ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា ចិនមានជំនឿជឿជាក់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាក្នុងពេលដ៏ខ្លីខាងមុខ៕
ដោយ៖ មែវ សាធី