សង្ស័យកូរ៉េខាងជើងសាកល្បង បរមាណូជាថ្មីបង្កឲ្យរញ្ជួយដី

ចែករំលែក៖

កូរ៉េខាងជើង៖ ការរញ្ជួយដី កម្រិតស្រាល នៅកូរ៉េខាងជើង នាព្រឹកថ្ងៃទី ២៩ខែមករា បង្កឲ្យមានការសង្ស័យថា កូរ៉េខាងជើង បានសាកល្បងគ្រាប់បែកបរមាណូ ជាថ្មី នឹងជាការសាកល្បងលើកទី ៦ ក្រោយកិច្ចពិភាក្សាជាមួយអាមេរិកបរាជ័យ។ ការរញ្ជួយដីនាពេលនេះបានធ្វើអោយគេនឹកឃើញដល់ការរញ្ជួយដីកាលពីខែកញ្ញាឆ្នាំ ២០១៧ ដែលពេលនោះកូរ៉េខាងជើង បានសាកល្បងគ្រាប់បែកបរមាណូ ហីដ្រូសែន ជាលើកដំបូង និង ជាលើកទី៦ ក្នុងប្រទេសនេះ។
ការរញ្ជួយដីពេលនេះ ទំហំ២.៥រ៉ិចទ័រ បានកើតឡើង នៅវេលាម៉ោង៩និង៣៣នាទី ព្រឹក (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតនៅខេត្ត Hamgyong ទីតាំងដែលកូរ៉េខាងជើង បានប្រកាសបិទកន្លែង សាកល្បងគ្រាប់បែក នុយក្លេអ៊ែរ Punggye-ri កាលពីពេលកន្លងមក ។ នេះបើតាមភ្នាក់ងារឧតុនិយម របស់កូរ៉េខាងត្បូង ត្រូវបានប្រភពរ៉យទ័រ ដកស្រង់ចុះផ្សាយ ។
សេចក្តីថ្លែងការណ៍ របស់រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង បញ្ជាក់ថា «វាជាការរញ្ជួយដីធម្មជាតិ ដែលហាក់ដូចបណ្តាល មកពីការសាកល្បង គ្រាប់បែក នុយក្លេអ៊ែរ ដូចកាលសាកល្បង នុយក្លេអ៊ែរ លើកទី៦» ។ ទីកន្លែង រញ្ជួយដីនោះ នៅប្រហែល ៣គីឡូម៉ែត្រ ភាគអាគ្នេយ៍ ទីតាំងសាកល្បង គ្រាប់បែកនុយក្លេអ៊ែរ គ្រាប់ទី៦របស់កូរ៉េខាងជើង ។
គួរបញ្ជាក់ថា៖ តំបន់ Punggye-ri ត្រូវបានស្គាល់ថា ជាទីកន្លែងដែលកូរ៉េខាងជើងប្រើប្រាស់ សម្រាប់សាកល្បង អាវុធនុយក្លេអ៊ែរ ។ កូរ៉េខាងជើង ធ្លាប់បានសាកល្បង គ្រាប់បែកនុយក្លេអ៊ែរ ៦លើកមកហើយ ចាប់ពីខែតុលា ឆ្នាំ២០០៦ រហូតដល់ខែកញ្ញា ឆ្នាំ២០១៧ ។
គ្រាប់បែកបរមាណូសាកល្បង កាលពីឆ្នាំ២០១៧ ត្រូវកូរ៉េខាងជើងអួតថា មានសមត្ថភាព និងកម្លាំងខ្លាំងលើសរាប់សិបដង ទៅនឹងគ្រាប់បែក នុយក្លេអ៊ែរ ដែលខ្លួនបានសាកល្បង កាលពីប៉ុន្មានលើកមុនៗនោះ ។
អ្នកជំនាញខ្លះនិយាយថា៖ មិនមានជាការរញ្ជួយដីនោះទេ ប៉ុន្តែ វាបណ្តាលមកពីការសាកល្បងគ្រាប់បែក នុយក្លេអ៊ែរ គឺគ្រាប់បែក បរមាណូ ប្រភេទដូចគ្រាប់បែក នុយក្លេអ៊ែរដែលកូរ៉េខាងជើងបានសាកល្បង កាលពីខែកញ្ញា ឆ្នាំ២០១៧ នោះអីចឹងដែរ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print