ក្មេងលេងភ្លើងឆេះរាលដល់ជញ្ជ្រាំងស្រូវពីរលើកនៅស្រុក រលាប្អៀរ សមត្ថកិច្ចយករថយន្ត៤គ្រឿបាញ់ទឹកពន្លត់ស្ទើរពុំទាន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បាននាំគ្នាចុះទៅពន្លត់ភ្លើងឆេះជញ្រ្ជាំង នៅតាមវាលស្រែ ខ្លាចរាលដាលដល់់លំនៅដ្ឋាន តែពន្លត់មិនឈ្នះក៏បានទូរស័ព្ទទៅកាន់អធិការដ្ឋាននគរបាលស្រុក ឲ្យចេញរថយន្តជាច្រើនគ្រឿងមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ជាច្រើនម៉ោងទើបភ្លើងរលត់អស់ទាំងស្រុង ។

ឧបទ្ទវហេតុនេះកើតឡើងកាលពី ថ្ងៃ អង្គារ ៤ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ដោយកើតឡើងចំនួន២លើក គឺលើកទី១នាវេលាម៉ោង៣ និង ៤០នាទីរសៀល ស្ថិតភូមិត្រពាំងអញ្ជាញ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ និងលើកទី២វេលាម៉ោង ៦ និង ២០នាទីល្ងាច ស្ថិតភូមិស្រែថ្មី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
មន្រ្តី្តនគរបាលផ្នែកពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរបានឲ្យដឹងថា ករណីកើតឡើងដោយសារ ក្មេងៗក្នុងភូមិនាំគ្នាលេងភ្លើងបណ្តាលឆេះរាលដាលដល់ជញ្ជ្រាំងស្រូវជាច្រើនហិកតា។ ប៉ុន្តក្នុងករណីនេះសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តសង្គ្រោះនិងពន្លត់អគ្គិភ័យចំនួន៤គ្រឿង បាញ់ទឹអស់ទឹក៦ស៊ីទែននិងចំណាយពេលជិត២ម៉ោង ទើបភ្លើងរលត់ចាស្ថាពរមិនរាលដាលដល់លំនៅដ្ឋានប្រចាពលរដ្ឋ ៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print