សិស្សសាលាកូរ៉េម្នាក់ កំពុងអង្គុយរៀងសុខៗ ស្រាប់តែសន្លប់បាត់មាត់ឈឹង

ចែករំលែក៖

ភ្នំពេញ ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីនារីជាសិស្សសាលារៀនភាសាកូរ៉េម្នាក់ ខណៈ កំពុងអង្គុយរៀនសុខៗស្រាប់តែមានអាការៈមិនស្រួលក៏ដួលសន្លប់បាត់មាត់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២០ក្នុងសាលារៀនសាលាកូរ៉េតាមមហាវិថីឈ្នះឈ្នះស្ថិតភូមិស្រែតេជ: សង្កាត់សំរោងក្រោមខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះឈ្មោះបុណ្យមួយលីភេទស្រីអាយុ២១ឆ្នាំសិស្សរៀននៅសាលាកូរ៉េស្នាក់នៅសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅមានស្រុកកំណើតស្រុកព្រៃកប្បាសខេត្តតាកែវ។

ប្រភពព័ត៌មានបានឲ្យដឹងថា​ នារីរងគ្រោះមានជំងឺប៉េះដូងហេីយនាពេលកន្លងមកជនរងគ្រោះតែងតែ ដួលសន្លប់ជាច្រើនលើកមកហើយកាលណាមានអារម្មណ៍សប្បាយរំភើបខ្លាំងគិតច្រើនឬភ័យខ្លាំងតែមិនមានបញ្ហាអ្វីខ្លាំងទេដោយគ្រាន់តែគក់ច្របាច់ក៏ដឹងខ្លួនវិញហើយប៉ុន្តែលើកនេះចម្លែកពីរាល់ដងទោះ​គក់ច្របាច់យ៉ាងណាក៏មិនព្រមដឹងខ្លួនទើបអ្នកគ្រូលោកគ្រូនិងមិត្តភ័ក្តមានការភ័យខ្លាចទេីបហៅរថ យន្តសង្គ្រោះកងពលតូច៧១១​ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត​ ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print