ក្រុមឧទ្ទាមហ៊ូធីបន្តវាយប្រហារទីតាំងប្រេង អារ៉ាប៊ី សាអូឌីត

ចែករំលែក៖

រយៈពេលកន្លងមក​កម្លាំងទាហានអាកាស​ អារ៉ាបីសា​អូឌីត បានបើកការវាយប្រហារទៅលើទីតាំង របស់ក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែនបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។

នៅពេលនេះកម្លាំងទាហាន​ហ៊ូធីនៅក្នុងប្រទេសយេម៉េន​បាន ប្រកាសថា​ខ្លួនទើបតែវាយប្រហារទៅលើទីតាំងរោងចក្រចម្រាញ់ប្រទេស​ Aramco​ស្ថិតនៅតំបន់ភាគខាងត្បូង ប្រទេស​ អារ៉ាប៊ី សាអូឌីត។ ការវាយប្រហារ ធ្វើឡើងនៅថ្ងៃទី​២៩ខែមករា ។

លោក​ Yahya Sare’a អ្នកនាំពាក្យ​កម្លាំងទាហានហ៊ូធី​បានបញ្ជាក់ថា កងពលកាំជ្រួចមីស៊ីល​បានតម្រង់គោលដៅវាយប្រហារទីតាំងចម្រាញ់ប្រេង​ Aramco ​ក្នុងតំបន់​ Jizan ​និង អាកាសយានដ្ឋាន Abha, Jizan និង​Khamis Mushait ។ ក្រៅពីមីស៊ីល ក្រុមហ៊ូធី ក៏បានបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលរួមវាយប្រហារផងដែរ​។

អ្នកនាំពាក្យកម្លាំងទាហានហ៊ូធី បានបញ្ជាក់ថា ​ការវាយប្រហារខាងលើ​គឺជាការសងសឹកដល់ កម្លាំងទាហាន​​សម្ព័ន្ធអារ៉ាប់ដឹកនាំ​ដោយអារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារទៅលើទីតាំង​នានារបស់ក្រុមហ៊ូធី​បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពី ការខូចខាត ដោយការវាយប្រហារពីក្រុមហ៊ូធីនៅឡើយទេ​។

កាលពីថ្ងៃទី​១៤ខែមករា ឆ្នាំ​២០១៩​យន្តហោះគ្មានមនុស្សបើក ១០គ្រឿង របស់ក្រុមហ៊ូធីបានវាយប្រហារទីតាំងចម្រាញ់ប្រេង​ធំបំផុតលើពិភពលោក​​Abkaik ស្ថិតនៅតំបន់ភាគខាងកើតប្រទេសនេះ​៕ ​ដោយ៖ ធីរីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print