តើគម្រោងទម្លាក់​លោកត្រាំពីតំណែងនឹងទទួលបានជោគជ័យដែរឬទេ?

ចែករំលែក៖

នៅសប្តាហ៍ក្រោយ លទ្ធផលចុងក្រោយនៃសវនាការកាត់ទោសលោកត្រាំ នៅក្នុងសភា នឹងត្រូវ បញ្ចប់​។ នៅពេលនេះ គណបក្សប្រជាធិបតេយ្យ បានខិតខំ ដើម្បីយកឈ្នះ ដោយបានបញ្ចេញភស្តុតាងនិងសាក្សីជាច្រើន​។

សំណុំរឿង​ដកតំណែង​លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ទី៤៥​ ចេញពីតំណែង​នោះ ចូលដល់ថ្ងៃទី៩ហើយ កាលពីថ្ងៃទី​៣០ ខែមករា ឆ្នាំ២០២០ ហើយនៅសល់តែ​រយៈពេល​៦ថ្ងៃទៀតប៉ុណ្ណោះ លទ្ធផល​នឹងដឹងហើយថា តើលោកត្រាំ ត្រូវដកហូតពីតំណែង​ ឬក៏អត់នោះ នៅថ្ងៃនេះ​ សំណុំរឿង​កាត់ក្តី​បានចូលដល់ដំណាក់កាលថ្មីមួយទៀត​ ខណៈដែល​សមាជិក​ព្រឹទ្ធសភា​ត្រូវបានអនុញ្ញាត​ឲ្យសាកសួរសំណួរ​​ទៅលើភាគី​ដើមបណ្តឹង​គណបក្សប្រជាធិបតេយ្យ និងភាគី​ចុងចោទ​​គណបក្ស​សាធារណរដ្ឋ ពួកគេ​ឡើង​ការពារ​ និងអំណះអំណាង​​រៀងៗខ្លួន តាមពេលវេលា​ដែលមានកំណត់ ។ 

ខាងដើមបណ្តឹង​បានចំណាយពេល​ប្រហែល​២៤ម៉ោង រយៈពេល​៣ថ្ងៃ ឡើងអំណះអំណាង​​​ការចោទប្រកាន់​ដែល​សភាតំណាង​អាមេរិក​ បានបោះឆ្នោត​​ប្តឹងឲ្យដកហូតតំណែង​លោកដូណាល់ ត្រាំ ដោយចោទថា រំលោភបំពាន​អំណាច និងរារាំងដំណើរការស៊ើបអង្កេត​របស់​សភាតំណាងអាមេរិក ហើយថា បើមិនមានការដកតំណែង​ប្រធានាធិបតីនៅពេលនេះទេ វាជាគំរូអាក្រក់ដល់អនាគតប្រធានាធិបតីអាមេរិក​ផ្សេងទៀត​យកគំរូតាម គឺប្រើប្រាស់​តួនាទី​​ជាមេដឹកនាំប្រទេសមួយ​​ទាំងមូល​ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ អំឡុងពេលជាមួយគ្នានេះដែរ​ ក្រុមមេធាវី​ការពារក្តីរបស់​លោកដូណាល់ ត្រាំ ក៏ដូចជាខាងគណបក្សសាធារណរដ្ឋ​បានឡើងការពារ អំណះអំណាង​​សង្ខេប​​តាមពេលវេលា​ដែលបានកំណត់ ហើយបានការពារ​ដដែលៗថា​​ ការប៉ុនប៉ង​ដកហូត​តំណែងប្រធានាធិបតី គឺជាការបំផ្លាញ​ដ៏ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យ ។ លោកដូណាល់ ត្រាំ មិនបានធ្វើអ្វីជាបទឧក្រិដ្ឋនោះឡើយ ។ ការចោទប្រកាន់​នេះ​ជាប្រធានបទ​ប្រកបដោយគ្រោះថ្នាក់បំផុត។ល។ នៅថ្ងៃទី៣០ និងទី៣១ ខែមករាសមាជិកព្រឹទ្ធសភា​ដែល​​មិនបានអនុញ្ញាត​ឲ្យ​ឡើងហាស្តី​អំឡុង​សវនាការ​នោះ នឹងភ្ជាប់សំណួរជាលាយលក្ខណ៍អក្សរ​របស់ពួកគេ​ទៅកាន់​ប្រធានក្រុមប្រឹក្សាជំនុំជម្រះក្តី លោកJohn Roberts ប្រធានតុលាការកំពូល ដែលនឹងបញ្ជូន​សំណួរ​ទាំងនោះ​ទៅកាន់​រដ្ឋអាជ្ញា ហើយនិងការការពារ​។ នៅបន្ទាប់ពីនេះ ដំណើរ​ការ​ជំនុំជម្រះនឹងចូលដល់​ដំណាក់កាល​ចោទសួរ​ដេញដោល​គ្នា​​ដ៏ខ្លាំងក្លា ​ទៅលើ​​​អំពី​ភស្តុតាង ឯកសារបន្ថែម ជាដើម​ដែលថា នឹងត្រូវបានអនុញ្ញាតឲ្យនាំយកមកធ្វើសាក្ខីកម្ម ​ឬក៏យ៉ាងណានោះ ។ ថ្មីៗនេះ​ ទើបតែផ្ទុះរឿង​ដ៏រសើប​មួយទៀត​សម្រាប់​ខាងភាគី​ចុង​ចោទ ដោយ​អតីតទីប្រឹក្សាសន្តិសុខ​ជាតិ​ លោក John Bolton ប្រកាសថា​​ មានឯកសារ​​កត់ត្រា​នៅក្នុងសៀវភៅ ហើយដែលនឹងចេញផ្សាយនៅពេលឆាប់ៗខាងមុខនេះ អំពី​រឿង​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់បង្កកជំនួយយោធា​ទៅឲ្យអ៊ុយក្រែន បើ​ប្រទេសនេះ​មិនជួយ​ស៊ើបអង្កេត​​​សំណុំរឿងលោក Joe Biden ដៃគូប្រជែងតំណែងប្រធានាធិបតីដ៏សំខាន់ នៅក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០​ របស់លោក ត្រាំ ជាមុនសិនទេនោះ៕ ដោយ៖ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print