ភ្នំពេញ៖ នារី២នាក់ត្រូវជនសង្ស័យ២នាក់បើកម៉ូតូមួយគ្រឿងមិនចាំស្លាកលេខធ្វើសកម្មភាពឆក់ទូរសព្ទ័បានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល មិនរំខានសមត្ថកិច្ច។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៧យប់ថ្ងៃទី៣០ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នារីរងគ្រោះជាម្ចាស់ទូរសព្ទ័មានឈ្មោះ ឃុនលី អាឡែន អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយទូរសព្ទ័ដែរចោ៛ឆក់ទៅម៉ាក(អឹមប៉ូ S11) ចំណែកនារីម្នាក់ទៀតជាអ្នកឌុបមិនបានស្គាល់ឈ្មោះ ។
បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបខ្លួន និងមិត្តភក្ភ័ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីផ្ទះបំណងមករកញាំអី ខណៈមកដល់ចំណុចកើតហេតុបាននាំគ្នាឈប់ម៉ូតូយកទូរសព្ទ័ដើម្បីឆែកមើលលេខផ្លូវ ពេលកំពុងតពេលកំពុងតែឆែករកមើលផ្លូវស្រាប់តែមានសង្ស័យ២នាក់បើកម៉ូតូ០១គ្រឿង ម៉ាក ហុងដា ឌ្រីម មិនចាំស្លាកលេខមកពីក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ័ បានសម្រេច រួចបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
នារីងគ្រោះបានបន្តរៀបទៀតថា ពេលដែលក្រុមជនសង្ស័យឆក់ភ្លាមៗខ្លួនបានស្រែឲ្យគេជួយដែរតែគ្មានអ្នកជួយ បន្ទាប់មកក៏តេទូរសព្ទ័ទៅបងប្អូនអោយមកជួយរកដោយតាមដានតាមប្រពន្ធ័GPSដឹងថាក្្រពន្ធ័GPSដឹងថាក្រុមជនសង្ស័យនៅម្ដុំក្បែរ ក្នុងសង្កាត់ស្ទឹងមានជ័យ ទើបបងប្អូនព្រមទាំងជនរងគ្រោះនាំឲ្យទៅដាក់ពាក្យបណ្ដឹង ។
បន្ទាប់ពីកើតហេតុជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ តែនគរបាលបានប្រាប់ថា ពិបាកតាមរកណាស់ បើទោះបីជាមានGPSក៏ដោយព្រោះទូរសព្ទ័មិនមែនដូចម៉ូតូទេ! ជនរងគ្រោះគ្រាន់តែលឺនគរបាលនិយាយដូច្នេះ អស់សង្ឃឹមបានត្រឹមតែដាក់ពាក្យបណ្ដឹងរួចក៏នាំគ្នាទៅផ្ទះវិញ៕ ជ្រោយពេជ្រ