នាយចឺម ទទួលបានសំណង៨ពាន់ដុល្លារពីករណីគេវាយដេ៥ថ្នេរ

ចែករំលែក៖

ភ្នំពេញ៖ ករណីនាយចឺម ត្រូវបុរសម្នាក់ជាអតីតកីឡាករបាល់ទាត់វាយនឹងឈើជ្រុងដេរក្បាល៥ថ្នេរដោយចោទថាផ្ញើសារញ៉ែសង្សារគេ ដែលធ្វើឲ្យផ្អើលពេញផ្ទៃប្រទេសនោះ ទទួលបានដំណឹងក្រៅផ្លូវការហើយថា តារាកំប្លែងរូបនេះទទួលបានសំណង៨ពាន់ដុល្លារអាមេរិក។
​ករណីអំពើហិង្សា វាយប្រហារ និងគំរាមសម្លាប់ របស់ជនសង្ស័យ ឈ្មោះ ង៉ែត លីទី នៅចំណុចបុរីម្គុដពេជ្រ ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ត្រូវបាន លោក តាន់ គីមហៀក ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន បានចេញដីកាលេខ៥៨៤ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ សម្រេចឃុំខ្លួនជនត្រូវចោទ ឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនា» រយៈពេល៤ខែ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅពន្ធនាគារខេត្តប៉ៃលិន ក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ដំណឹងក្រៅផ្លូវការពីសិល្បករម្នាក់ទម្លាយថាកាលពីថ្ងៃទី៣០ ខែមករានេះទទួលបានសំណងរដ្ឋប្បវេណីចំនួន៨ពាន់ដុល្លារហើយខណៈ ទោសព្រហ្មទណ្ឌមិនទាន់ដឹងថាទៅជាយ៉ាងណានៅឡើយ។
នៅមិនទាន់ស្វែងរកការបញ្ជាក់បន្ថែមពីនាយចឺមបាននៅឡើយទេប៉ុន្តែបើយោង ប្រភពពីអ្នកស្និទ្ធនឹងតារារូបនេះលើកឡើងថាតារាចម្រៀងរូបនេះទទួលយកសំណងនេះហើយ ហើយសម្រាប់ចំណាត់ការយ៉ាងណាបន្តរបស់មន្ត្រីតុលាការយ៉ាងណាក៏តារារូបនេះលែងខ្វល់ដែរ។
ទោះជាយ៉ាងណាមានការទន្លាយដែរថាករណីនេះមានអន្តរាគមពីមន្ត្រីមានមុខមាត់មួយចំនួនដែលគេដឹងថាជាសាច់ញាតិជនបង្ក ពិសេសពូបង្កើតរបស់ជនបង្កគឺជាមន្ត្រីធំមួយនៅក្រុងប៉ៃលិនតែម្តង។
គួររំលឹកផងដែរថា កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីហិង្សាមួយកើតឡើងនៅចំណុចហាងម៉ាស្សាមួយកន្លែង ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បង្កឡើងដោយ ឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ ជាអតីតកីឡាបាល់ទាត់នៅក្លឹបបឹងកេត រស់នៅភូមិកើតហេតុខាងលើ បានយកឈឺប្រវែង០,៥ម៉ែត្រ វាយទៅលើយុវជនម្នាក់ឈ្មោះ សុខ មេសា (ហៅនាយចឺម) ជាតារាចម្រៀង រស់នៅភូមិត្រាចកោះ ឃុំមហាឫស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលចំនួន៥ថ្នេរ (ធ្ងន់ធ្ងរ) ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូនអិច មួយគ្រឿង(ខូចទាំងស្រុង) ដែលគេសង្ស័យថា ករណីប្រច័ណ្ឌ(ដណ្តើមស្រីស្នេហ៍)។បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តប៉ៃលិនផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print